បាល់ទាត់

Barcelona ចេញបញ្ជីឈ្មោះផ្លូវការកីឡាករ២៦នាក់ ហោះទៅប្រកួតមិត្តភាពនៅជប៉ុន

លោក Ernesto Valverde បានប្រមូលផ្តុំកីឡាករសរុបចំនួន២៦នាក់ប៉ុណ្ណោះ ក្នុងការឡើងយន្តហោះទៅកាន់ប្រទេសជប៉ុន លើដំណើរ Pre-Season ដើម្បីត្រៀមជួប Chelsea និងក្លឹបជប៉ុន Vissel Kobe ។

ប្រកួតទី១ នៅទឹកដីអាស៊ីខាងកើតគឺប្រព្រឹត្តទៅនៅថ្ងៃទី២៣ ២ថ្ងៃទៀតនេះដោយត្រូវជួបមិត្តរួមតំបន់អឺរ៉ុប តោខៀវ Chelsea នាទីក្រុង Saitama ។ បន្តស្នាក់នៅដល់ថ្ងៃទី២៧ នឹងត្រូវតតាំងក្លឹបម្ចាស់ស្រុក Vissel Kobe នៅទីក្រុង Kobe វិញម្តង មុនហោះត្រឡប់មកប្រទេសអេស្ប៉ាញវិញ។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង២៦រូបហោះទៅកាន់ប្រទេសជប៉ុន៖

អ្នកចាំទីៈ Ter Stegen, Neto, Pena. 

ខ្សែការពារៈ Semedo, Pique, Todibo, Lenglet, Alba, Roberto, Umtiti, Araujo, Guillem.

ខ្សែបម្រើៈ Rakitic, Busques, Rafinha, Alena, De Jong, O. Busquets, Monchu, Collado, Puig.

ខ្សែប្រយុទ្ធៈ Dembele, Malcom, Griezmann, Perez, Abe

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628