Zidane ទម្លាយមូលហេតុដែលអវត្តមាន Gareth Bale ក្នុងជំនួបទល់ Bayern ព្រឹកមិញនេះ

Real Madrid បានទទួលបរាជ័យក្រោមថ្វីជើង FC Bayern Munich ក្នុងជំនួបមិត្តភាពមុនបើករដូវកាលថ្មី កាលពីព្រឹកមិញនេះដោយក្នុងលទ្ធផល ៣ទល់១ ។ ទន្ទឹមនឹងនេះផងដែរ អ្វីគួរចាប់អារម្មណ៍ក្នុងការប្រកួតនេះគេមិនបានឃើញវត្តមានរបស់ខ្សែប្រយុទ្ធ Gareth Bale ឡើយសូម្បីតែកៅអីបម្រុង។

តាមការងើយឆ្ងល់បែបនេះ លោក Zinedine Zidane អ្នកចាត់ការទូទៅអធិរាជស្តេចសនេះបានទម្លាយមូលហេតុឲ្យដឹងថា ការដែលរូបលោកមិនបានចុះបញ្ជីឈ្មោះរួមក្រុមប្រកួតទល់ក្លឹបមកពីអាល្លឺម៉ង់ខាងលើដល់កូនក្រុមរបស់លោក Gareth Bale ព្រោះកីឡាកររូបនេះកំពុងស្ថិតនៅដំណាក់កាលពិភាក្សាជាមួយតំណាងក្លឹប សម្រេចលើអនាគតរបស់គេថានឹងចាកចេញ ឬស្នាក់នៅបន្ត។ ហើយដំណឹងយ៉ាងណានោះ នឹងប្រកាសនាពេលឆាប់ៗខាងមុខនេះ៕

 

Loading...