តោះមើល​​សមត្ថភាពដៃ​គូប្រកួត​របស់​ ចាន់ រតនា នៅ ONE ខ្លាំងប៉ុណ្ណា

កីឡាករ​គុនខ្មែរ ចាន់ រតនា នឹង​ប៉ះ​កីឡាករ​គុយបា Gustavo Balart នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: DREAMS OF GOLD របស់ ONE Championship នៅ​រាជធានី​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី១៦ ខែសីហា​ខាងមុខនេះ។

Gustavo ជា​អតីត​ជើងឯក​ចំបាប់​នៅ Pan-American ដែល​ធ្លាប់​ប្រឡូក​ក្នុង​អាជីព MMA ១០ដង ឈ្នះ ៨ដង និងចាញ់​តែ ២ដង​ប៉ុណ្ណោះ។ ដោយសារ​កំណត់ត្រា​ល្អនេះហើយ ទើប​ធ្វើ​ឲ្យ ONE Championship ជ្រើសរើស​កីឡាករ​វ័យ ៣២ឆ្នាំរូបនេះ ចូល​ប្រកួត​ដណ្ដើម​ជើងឯក​ ONE Flyweight World Grand Prix កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅ។

ជាលទ្ធផល Gustavo បាន​ចាញ់​ពិន្ទុ​ជើងខ្លាំង​ជប៉ុន Tatsumitsu Wada ក្នុង​វគ្គ ៨នាក់​ចុងក្រោយ ដោយ​ពិន្ទុ​យ៉ាង​ប្រផុតប្រផើយ​បំផុត ពោលគឺមានអ្នកគាំទ្រ​មួយចំនួន គិត​ថា Gustavo ជាអ្នកឈ្នះទៀតផង។

ចង់ដឹង​ពី​បច្ចេកទេស​របស់​កីឡាករ​គុយបារូបនេះ សូមទស្សនា​វីដេអូ​នៃការប្រកួត​ចុងក្រោយ​ នៅ ONE Championship ទល់នឹង​កីឡាករ​ជប៉ុន Wada នៅវគ្គ​ ៨នាក់​ចុងក្រោយ Flyweight World Grand Prix ខាងក្រោមនេះ៖

Loading...