បាល់ទាត់

ខ្សែការពារ Harry Maguire ពេល​នេះត្រូវបាន Man Utd យល់​ព្រមលើ​តម្លៃ​៨០​លាន​ផោន​ហើយ

Manchester United បានយល់​ព្រម​ចុះ​កុង​ត្រា​យក ខ្សែការពាររបស់ក្លិប Leicester កីឡាករ Harry Maguire ក្នុង​តម្លៃ៨០​លាន​ផោន។

ព័ត៌មាននេះ​កើត​ឡើង​តាម​ប្រភពគួរឲ្យ​ទុក​ចិត្តបាន២​គឺ Independent និង Bleacher Report, ដែល​បាន​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យដោយ​ពួក​គេ​និយាយ​ថាកីឡាករ​ជម្រើស​ជាតិអង់គ្លេស​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​កីឡាករ​របស់Man Utd ផ្លូវ​ការ​នៅ​ពេល​ឆាប់​ៗ​នេះ។

ការ​ផ្ទេរនេះ​ត្រូវបានគេ​ដឹង​ថា​ប្រហាក់​ប្រហែល ៧០​ផោន​ជាមួយ​នឹង​ប្រាក់​បន្ថែម​១០​លាន​ផោ​ទៀត​សម្រាប់​បន្ថែម​លើ​ការ​បង្ហាញទម្រង់​ថ្វី​ជើងលេង​ល្អ​ឬ​មិន​ល្អ។ Maguire​ត្រូវបាន​គេ​ដឹង​ថាបាន​ប្រាប់​ទៅ​ក្លិបថា​រូប​គេ​ចង់​ចាក​ចេញកាល​ពី​អាទិត្យមុនហើយ​រូប​គេ​ក៏​បាន​ទាក់ទាញ​ក្លិប​ជិត​ខាង​របស់ Man Utd គឺ Manchester City ក្នុង​រដូវ​ក្ដៅនេះផង​ដែរ។

គ្រូ​បង្វឹក​បិសាចក្រហមលោក Ole Guunar Solskjaer អាច​នឹង​ដាក់​កីឡាករ​រូប​នេះ​លេង​ចាប់​ដៃគូជាមួយ Victor Lindelof ក្នុង​តំបន់​ការពារ​កណ្ដាល​ខណៈ​ស្លាប​សង​ខាង​មាន Aaron Wan-Bissaka និង Luke Shaw​សម្រាប់​រដូវកាល​ក្រោយ។

Maguire​ត្រូវបានគេ​ដឹង​ថា​គែ​ជា​កីឡាករ​ថ្មី​ទី​៣ដែល​មក​មដល់​ Old Trafford ក្នុង​រដូវ​ក្ដៅ​នេះ​ហើយ​បើ​តាម​ប្រភពខាងលើ ក្លិប​កំពុងធ្វើ​ការ​លើ​កិច្ចព្រមព្រៀងយក​ខ្សែ​បម្រើនាំ​លេង Bruno Fernandes ពី​ក្លិប Sporting Lisbon ផង​ដែរ៕

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628