បាល់ទាត់

មើលហើយមើលទៀត មើល​មិន​ឆ្អែត ៥​គ្រាប់យប់មិញរបស់​ Man Utd (HD Highlight)

ក្រោយពីការមកដល់របស់អ្នកកាត់ទូទៅស្តីទីថ្មីលោក Ole Gunnar Solskjaer របស់ក្លឹបបិសាចក្រហម Manchester United កាលពីយប់មិញនេះបានធ្វើការប្រកួតដំបូង និងទទួលបានជ័យជម្នះដោយលទ្ធផលជាទីគាប់ចិត្ត ៥-១ លើក្រុមម្ចាស់ផ្ទះ Cardiff City ។

 

ការប្រកួតនៅកីឡដ្ឋាន Cardiff City Stadium បានរកគ្រាប់បាល់ដំបូងដោយក្រុមភ្ញៀវពីកីឡាករវ័យក្មេង Rashford ដោយបាល់ហ្វ្រីឃីក នៅនាទីទី៣ ខណៈនាទី២៩ ម្ចាស់អាវលេខ២១ Ander Herrera រកបន្ថែម១គ្រាប់ទៀត មុនដល់ការរកគ្រាប់បាល់តាមរយៈការពិន័យ១១ម៉ែត្រ មកវិញពីសំណាក់ក្រុមម្ចាស់ផ្ទះនៅនាទី៣៨ ក្រោយពីការបង្ករកំហុសអចេតនាប៉ះដៃនឹងគ្រាប់បាល់របស់កីឡាករ Rashford នៅក្នុងតំបន់ប្រអប់គ្រោះថ្នាក់។ មុនបញ្ចប់វគ្គទី១ ខ្សែរប្រយុទ្ធមុខស្មើរ Martial បន្ថែម១គ្រាប់ទៀត នាំអោយបញ្ចប់វគ្គទី១ ដោយលទ្ធផល ១-៣។

ឈានដល់វគ្គទី២ នៅនាទី៥៧ Jesse Lingard បានបញ្ចូលទីតាមរយៈបាល់ពិន័យ១១ម៉ែត្រ និងបន្តរកបាន១គ្រាប់បន្ថែមទៀតជាគ្រាប់ចុងក្រោយនៅនាទី៩០ ចុងម៉ោងទៅហើយនោះ បាននាំអោយកីឡាករម្ចាស់អាវលេខ១៤ ខាងលើនេះក្លាយជាកីឡាករលេងល្អ (MVP) ក្នុងការប្រកួតដំបូងរបស់អ្នកចាត់ការស្តីទីថ្មីខាងលើ៕

*ទស្សនាវីឌីអូ Highlight កម្រិត HD ខាងក្រោមនេះ៖

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628