បាល់ទាត់

អ្នក​គាំទ្ររិះគន់ Ashley Young ខ្លាំង​ពេកលោក Ole ចេញ​មក​ការពារ​ដោយ​និយាយប៉ុន្មានឃ្លានេះ

គ្រូបង្វឹកបិសាចក្រហមលោក Solskjaer បាននិយាយបែបគាំទ្រកូនចាស់វ័យចាស់របស់ខ្លួន Ashley Young បន្ទាប់ពីកីឡាករវ័យ៣៤ឆ្នាំរូបនេះត្រូវបានអ្នកគាំទ្របាញ់រិះគន់ពេលដែលគាត់បង្ហាញខ្លួនឲ្យ Man Utd លេងជាមួយ Inter Milan នៅសិង្ហបុរី។

គ្រូបង្វឹកសញ្ជាតិន័រវេសបាននិយាយបែបពាក្យស្រាលៗទៅដល់អ្នកគាំទ្របន្ទាប់ពីបួកគេបង្ហាញអារម្មណ៍មិនពេញចិត្តហើយថែមទាំងចង់ឲ្យប្រធានក្រុមរូបនេះប្ដូរចេញទៀតផង។ ក្រោយចប់ការប្រកួតលោកបានពោលដូច្នេះ៖

“ ខ្ញុំគិតថា Ashley គឺជាកីឡាករអាជីពដ៏កំពូលម្នាក់។ គាត់តែងតែផ្ដល់គ្រប់យ៉ាងហើយការបង្ហាញនៅថ្ងៃនេះគឺជាចំណែករបស់គាត់ដែលយើងរកបានមួយគ្រាប់”។

“យើងចង់អ្នកគាំទ្ររបស់យើងគាំទ្រកីឡាករទាំងអស់គ្នាហើយ Ashley Young គឺជាអ្នកដែលស្មោះស្ម័ក្រជាមួយយើងបំផុតជាមួយក្លិបនេះច្រើនឆ្នាំមកហើយ។គាត់នឹងរក្សាទម្រង់លេងពេលដែលយើងលេង”៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628