De Gea មានបំណងចង់ក្លាយជាប្រធានក្រុមអចិន្ត្រៃយ៍របស់ Man Utd រដូវកាលថ្មីតទៅ

បន្ទាប់ពីការចាកចេញរបស់ Antonio Valencia បច្ចុប្បន្ន លោក Ole Gunnar Solsjkaer ក៏មិនទាន់សម្រេចចិត្ត និងបញ្ជាក់អំពីអ្នកស្នងតំណែងប្រធានក្រុមថ្មីរបស់ Manchester United នោះទេ។

ពាក់ព័ន្ធនឹងតំណែងសំខាន់លើទីលានមួយនេះ បើសង្កេតក្នុងសមាជិកកីឡាកររបស់ក្លឹបម្ចាស់កីឡដ្ឋាន Old Trafford សព្វថ្ងៃ សង្កេតឃើញថាអ្នកចាំទីអេស្ប៉ាញ David De Gea គឺជាបេសក្ខភាពគួរចាប់អារម្មណ៍ ក៏ព្រោះតែរយៈពេលនៃការស្នាក់នៅទីនេះយូរមកហើយផងដែរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Fox Sports Asia នៅឯប្រទេសសិង្ហបុរី ក្នុងដំណើរ Pre-Season បានឲ្យដឹងថា៖

៉ ជាការពិត! ខ្ញុំធ្លាប់កាន់តំណែងប្រធានក្រុមក្នុងការប្រកួតមួយចំនួនកាលពីមុនៗមក។ ហើយវាគឺអស្ចារ្យខ្លាំងណាស់ សម្រាប់កីឡាករគ្រប់រូបដែលអាចទទួលតំណែងប្រធានក្រុមលើទីលានឲ្យក្លឹបដូចជា Manchester United ។ ដូច្នេះខ្ញុំក៏អុីចឹងដែរ ខ្ញុំពិតជាសប្បាយចិត្តបើទទួលតំណែងជាប្រធានក្រុមនេះ។ នេះគឺជារដូវកាលទី៩របស់ខ្ញុំនៅជាមួយ Manchester United វាគឺមានរយៈពេលយូរណាស់មកហើយ។ ខ្ញុំគិតថាខ្លួនឯង គឺសាកសមទទួលតំណែងនេះ ព្រោះពេលនេះខ្ញុំគឺជាកីឡាករតែម្នាក់ដែលមានបទពិសោធន៍ និងជាកីឡាករចាស់ជាងគេនៅក្នុងក្រុម៕  ៉ 

Loading...