Lampard ចេញមុខបញ្ជាក់ពីអនាគតរបស់ Zouma ខណៈ Everton កំពុងចង់ទិញផ្តាច់

ខ្សែការពារកណ្តាល Kurt Zouma របស់ក្លឹបតោខៀវ Chelsea កំពុងក្លាយជាគោលដៅរបស់ក្លឹប Everton ក្នុងការទិញផ្តាច់ បន្ទាប់ពីបានខ្ចីជើង១រដូវកាលមុនមក។

មិនត្រឹមតែខាងក្លឹប Everton ចង់ទិញយកនោះទេ សូម្បីសាមីកីឡាករផ្ទាល់ក៏ប្រហែលជាមានចេតនាចង់ចាកចេញពី Stamford Bridge ទៅទីនោះផងដែរ ដើម្បីធានាកៅអីជម្រើសដំបូងរបស់រូបគេ ខណៈរដូវកាលមុនត្រូវបានខ្ចីជើង១រដូវកាល បានបង្ហាញខ្លួនសរុបរហូតដល់៣៦លើកឯណោះ។

តែពេលនេះអ្នកចាត់ការទូទៅថ្មីរបស់ក្លឹប Chelsea លោក Frank Lampard បានលើកឡើងថា៖

៉ ខ្ញុំចង់ឲ្យរូបគេ (Zouma) ស្នាក់នៅទីនេះ។ ពួកយើងគឺត្រូវការប្រកួតប្រជែងក្នុងតំបន់ខ្សែការពារនេះ ដែលសមាជិកក្នុងតំណែងនេះត្រូវតែប្រជែងគ្នាក្នុងនាមជាក្រុមមួយ។ ខ្ញុំដឹងថា Zouma បានមានរដូវកាលមួយដ៏ល្អជាមួយ Everton ដូច្នេះបានជាគេចង់ទៅទីនោះ។ តែគេគឺជាកីឡាករ Chelsea ដូច្នេះគឺខ្ញុំចង់ឲ្យគេនៅជួយពួកយើង។  ៉

គួរឲ្យដឹងថា បច្ចុប្បន្ននៅតំបន់ខ្សែការពារកណ្តារបស់ក្លឹបជើងឯក Europa League នេះរួមមានខ្សែការពារល្អៗជាច្រើនរូបដូចជា David Luiz, Andreas Christensen និង Antonio Rudiger ជាដើម៕

Loading...