បាល់ទាត់

Sadio Mane នឹង​មិន​បាន​ជួយ Liverpool លេង​ពាន​ Community Shield ជាមួយ MAnchester City

Sadio Mane នឹង​មិន​បាន​ជួយ Liverpool លេង​ក្នុង​ពាន​បើក​រដូវ​កាល Commyunity Shield ទល់​នឹង​ Manchester City​នោះទេ​ខណៈ​ដែល​លោក Jurgen Klopp បញ្ជាក់​ថា កីឡាករ​ម្នាក់​នេះ​នឹង​ត្រឡប់​មក​ហ្វឹកហាត់វិញត្រឹម​ប៉ុន្មាន​ថ្ងៃ​មុន​បើក​រដូវ​កាល​ប៉ុណ្ណោះ។

បន្ទាប់​ពីជួយ Liverpool ឈ្នះ​ពាន UEFA Champions League, Mane បាន​ជួយជម្រើ​ជាតិ​សេណេហ្គាល់​ឡើង​វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Africa Cup of Nation តែ​ពួក​គេ​បាន​ចាញ់​្រោម​ថ្វី​ជើង​អាល់ហ្សេរីក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ភាព​មមាញឹក​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​អំឡុង​វិស្សមកាល នឹង​ធ្វើ​ឲ្យ​រូប​គេ​ខកខាន​ជួយក្លិបលេង​ Community Shield នៅ​ថ្ងៃ​ទី​០៤​ខែ សីហា​ហើយ​រូប​គេ​នឹង​ត្រឡប់​មក​អង់គ្លេស​វិញ​ដើម្បី​លេង​ក្នុង​លីគ​ទល់​នឹង​ Norwich City តែ​ម្ដង។ លោក Klopp បាន​និយាយ​ពី​ស្ថាភពរបស់​កីឡាកររ៉ុបនេះ​ក្រោយ​ពេល Liverpool ប្រកួត​ចាញ់​ Sevilla ២​ទល់​១​ក្នុង​ពាន ICC Cup ថា:

” គាត់​ស្ថិត​ក្នុង​សភាព​មុខស្រួច​ល្អ​ណាស់។ តែ​គាត់​ត្រូវ​ទៅអបអរសាទរ​ជាមួយ សេណេហ្គាល់​ហើយ​ខ្ញុំ​រីករាយ​ចំពោះគាត់​សោយ​សារ​តែ​នេះ​គឺ​ជា​ការ​គោរពដើម្បីការ​ប្រកួត​​ទោះ​បី​ជា​បាន​ត្រឹម​លេខ​២​ដ៏​ដោយ។​វា​ក៏​ល្អ​សម្រាប់​គាត់”។

” ពេល​នេះ​គាត់​កំពុងសម្រាក​តែ​មិន​បាន​យូរ​ប៉ុន្មាន​ទេ​គាត់​នឹងត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​០៥​សីហា​បន្ទាប់​ពី​ការ​ប្រកួត​ជាមួយ Manchester City ដូចនេះ​មាន​ន័យ​ថា​គាត់​មាន​ពេល​២​អាទិត្យ​ដើម្បី​សម្រាក។ គាំត់​មាន​ពេល​៤​ទៅ​៥​ថ្ងៃ​ដើម្បី​ត្រៀម​ការ​ប្រកួត​ជាមួយ Norwich ហើយ​មាន​ពេល១០ថ្ងៃ​ទៀត​ត្រៀម​ជួប Chelsea ក្នុង​ UEFA Super Cup”។

Mane រក​បាន​២៦​គ្រាប់​ក្នុង​ការ​ចូល​លេង​៥០​ប្រកួត​ឲ្យហង្សក្រហម កាល​ពី​រដូវ​កាល​មុន៕

 

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628