ដំណែងប្រយុទ្ធ​ក្នុង​ជម្រើស​ជាតិកំពុងរងចាំ​វឌ្ឍនាកាក្រោយបង្កើតកំណត់​ត្រា​រក​គ្រាប់បាល់​ល្អក្នុង​ C-League និង​Hun Sen Cup

ក្រោយ​ពេលចាក​ចេញ​ពី PKNS FC ​ត្រឡប់​ចូល​មក​លេង​នៅក្លិប​បឹង​កេតវិញ ចាន់ វឌ្ឍនាកា​កំពុង​រក្សា​បាន​ទម្រង់​លេង​ដ៏​ល្អ​ដោយ​រូប​គេ​រក​បាន​គ្រាប់​បាល់​គ្រប់​ប្រកួត​ក្នុង​ពាន Metfone Cambodian League និង​ពាន រង្វាន់ Hun Sen Cup។

PHNOM PENH-CAMBODIA- Match photo during AFF Suzuki Cup 2018 Final Rounds group A between Cambodia vs Laos at the Olympic Stadium on November 20, 2018. Picture by Thananuwat Srirasant/Lagardere Sport.

ខណៈ​ពេល​ដែល​ការ​ប្រកួតជម្រុះ​ជុំទី២ 2022 FIFA World Cup & 2023 AFC Asian Cup នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​០៥​ខែកញ្ញាឆ្នាំ​២០១៩​ខាង​មុខ​ត​ទៅ ការ​រក្សា​ទម្រង់​លេង​និង​ការ​បន្រ​រក​បាន​គ្រាប់បាល់​ជាបន្ត​បន្ទាប់​នឹង​អាច​ឲ្យ​រូប​គេ​មាន​ឈ្មោះ​ក្នុង​ជម្រើស​ប្រយុទ្ធឡើង​វិញ​ក្រោយ​ខកខានក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ទី​១ទល់​នឹង​ប៉ាគីស្ថាន។

ប្រកួតដំបូងរបស់​កីឡាករ​វ័យ​២៥ឆ្នាំគឺស៊ុតចូលទីក្រុមបាល់ទាត់ខេត្តសៀមរាប ៣គ្រាប់ ( Hat-trick ) ដែលបឹងកេត ឈ្នះ ៥-០ ក្នុងជើងទី១ ខណៈដែលបន្ទាប់មក រូបគេបន្តរកគ្រាប់បាល់ក្នុងប្រកួតសប្តាហ៍ទី១៤ ទល់នឹងក្លិបភ្នំពេញក្រោន ២គ្រាប់ម្នាក់ឯង ក្នុងជំនួបស្មើគ្នា ៤ ទល់នឹង ៤។

ត្រឡប់មកប្រកួតជើងទី២ ទល់នឹង ខេត្តសៀមរាប ក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់មសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺអតីតកីឡាករស្បែកជើងមាស ២រដូវកាលជាប់គ្នា ( រដូវកាល ២០១៥ និង ២០១៦) រូបនេះ រកបាន ១គ្រាប់បន្ថែមទៀត និងជួយឱ្យបឹងកេត ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ។

នៅក្នុងការប្រកួតលីគ សប្តាហ៍ទី ១៥ និង ១៦ វឌ្ឍនាកា រកបាន ២គ្រាប់បន្ថែមទៀត ដោយក្នុងនោះជួយឱ្យបឹងកេត ឈ្នះ អគ្គិសនីកម្ពុជា ៤-០ និង ស្មើជាមួយអង្គរថាយហ្គឺរ ១-១ កាលពី​ថ្ងៃ​សៅរ៍ដោយ​បាល់​ពិន័យ​ហ្រ្វីឃីគ។

នេះ​មាន​ន័យ​ថា​រូប​គេ​បង្ហាញ​ខ្លួន​ក្នុង Hun Sen Cup ២​ប្រកួត​រក​បាន​៤​គ្រាប់ ​​និង​លេងក្នុង​លីគលេង​បាន​៣​ប្រកួត​រក​បាន​៥​គ្រាប់។

ម្ចាស់អាវលេខ ១១រូបនេះ បានបង្ហាញអារម្មណ៍ថា៖ “ ខ្ញុំរីករាយនឹងរកគ្រាប់បាល់ឱ្យក្រុម ប៉ុន្តែពេលនេះខ្ញុំចង់ឱ្យក្រុមឈ្នះច្រើនជាង ព្រោះបច្ចុប្បន្នយើងកំពុងត្រូវការពិន្ទុជាចាំបាច់បំផុត ” ៕

ប្រភពនិងរូបភាព៖ បឹងកេតអេហ្វស៊ី

Loading...