Willian ថានឹងស្នងតំណែងអាវលេខ១០ របស់ Hazard នៅរដូវកាលថ្មីឲ្យ Chelsea

ក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធប៊ែលហ្សុិក Eden Hazard បច្ចុប្បន្នក្លឹបតោខៀវ Chelsea ពុំទាន់ប្រកាសផ្តល់អាវលេខ១០ ដែលទំនេរនេះទៅកីឡាកររូបណាមួយឡើយ ខណៈបេសក្ខភាពដែលនឹងរំពឹងទទួលបានមានខ្សែប្រយុទ្ធវ័យក្មេង Callum Hudson-Odoi និងខ្សែប្រយុទ្ធចំណូលថ្មី Christian Pulisic 

ស្រាប់តែពេលនេះក៏បានធ្លាយនូវព័ត៌មានដែលនិយាយចេញពីមាត់របស់កីឡាករប្រេស៊ីល Willian ថាក្លឹបបានសន្យាផ្តល់តំណែងអាវលេខ១០នេះ ឲ្យទៅរូបគាត់ ខណៈអាវលេខ២២បច្ចុប្បន្នអាចនឹងផ្តល់ទៅឲ្យខ្សែប្រយុទ្ធសញ្ជាតិអាមេរិក Christian Pulisic វិញ។

គុណបំណាច់ដែលស្នាក់នៅទឹកដី Stamford Bridge ៦រដូវកាលមកហើយ រួមជាមួយនឹងធ្លាប់ពាក់លេខ១០នេះនៅជាមួយក្រុមជម្រើសជាតិប្រេស៊ីលស្រាប់ អាចជាមូលហេតុមួយដែល Willian សាកសមនឹងទទួលយកលេខមួយនេះ។ ខណៈឯខ្សែប្រយុទ្ធថ្មី Christian Pulisic អាចនឹងពាក់លេខ២២វិញ ដូចទៅនឹងលេខអាវរបស់គេស្រាប់កាលស្នាក់នៅជាមួយ Borussia Dortmund ៕

Loading...