ធ្លាយការឆ្លើយឆ្លងរវាងម្ចាស់ក្លឹប Johor និង Pique ថា Barcelona នឹងមកលេងមិត្តភាពចុងខែនេះ?

ក្លឹបជើងឯក Laliga នោះគឺ FC Barcelona អាចនឹងបង្ហាញវត្តមានលើទឹកដីប្រទេសម៉ាឡេស៊ី ប្រកួតមិត្តភាពតទល់ជាមួយក្លឹបយក្សប្រចាំប្រទេស Johor Darul Ta’zim អំឡុងចុងខែកក្កដា នេះបើតាមការបែកធ្លាយសារឆ្លើយឆ្លងរបស់ម្ចាស់ក្លឹប និងខ្សែការពារ Gerard Pique 

គម្រោងមកប្រកួតនៅទឹកដីអាស៊ីអាគ្នេយ៍ដោយជ្រើសរើសយកម៉ាឡេស៊ី ស្ថិតនៅក្នុងការបង្ហាញពីការសន្ទនាគ្នារវាងម្ចាស់ក្លឹប Johor Darul Ta’zim និងជាព្រះអង្គម្ចាស់ប្រចាំរដ្ឋ Johor នោះគឺ ព្រះអង្គ Tunku Ismail Idris ជាមួយខ្សែការពាររ Gerard Pique នៅឡើយ តែមិនទាន់បានបង្ហាញជាផ្លូវការនោះទេ (ដូចក្នុងអត្ថន័យនៃរូបភាពខាងលើ) ។

ខណៈបច្ចុប្បន្នភាព Barcelona កំពុងស្ថិតនៅប្រទេសជប៉ុន ក្នុងដំណើរ Pre-Season ដោយត្រូវប៉ះជាមួយ Chelsea ស្អែកនេះ និងបន្តជួបក្លឹបម្ចាស់ប្រទេស Vissel Kobe នាថ្ងៃទី២៧ ខាងមុខ៕

 

 

 

Loading...