ប្រធានក្លិប Sporting ព្រមាន Man Utd ៖ កីឡាករល្អ ត្រឹម​៦២លានម៉េចសម!!

លោក Frederico Varandas ប្រធានក្លិប Sporting និយាយ​ថា​កីឡាករដែល​ជា​គោលដៅរបស់ Manchester United គឺ Bruno Fernandes នឹង​មាន​តម្លៃ​លើស​ពី​៦២លាន​អឺរ៉ូ។

ខ្សែបម្រើរូបននេះ​មាន​ទំនាក់ទំនងជាមួយក្រុមរបស់​លោក Ole Gunnar Solskjaer បន្ទាប់​ពី​ Ander Herrera ចាក​ចេញ​ទៅ​ចូលរួម​ជាមួយ PSG ក្នុង​លក្ខខណ្ឌគ្មាន​តម្លៃខ្លួនហើយ អនាគតរបស់ Paul Pogba ក៏​មិន​ទាន់ប្រាកដ។

អញ្ចឹង​ក៏​ដោយ! ក្លិប Sporting បាន​បង្ហាញសញ្ញាមិន​អនុញ្ញាតឲ្យ​កីឡាករជម្រើស​ជាតិព័រទុយហ្គាល់រូបនេះចាក​ចេញ​ពី​ក្លិប​ដោយ​តម្លៃ​ធូថ្លៃនោះ​ទេ។ ប្រធាន​ក្លិប​លោក Varandas និយាយក្នុង​កាសែត RTP ថា៖

“ខ្ញុំ​មិន​ដឹង​មានមនុស្ស​ជា​ច្រើ​ដែល​បាន​ចាប់​អារម្មណ៍​នោះ​ទេ។ មាន​មនុស្ស​ជា​ច្រើន​បាន​និយាយ​អំពី​តម្លៃ ៥៥លាន ៦២លាន…សម្រាប់​តម្លៃ​ទាំង​នេះ​វាមិន​ប្រកដ​នោះ​ទេ(ចាក​ចេញ​ឬ​អត់)។ ប្រសិន​បើ Bruno ចាកចេញ កីឡាករប្រកប​ដោយ​គុណភាពដទៃទៀត​នឹង​ចូលមក”។

ប្រធាន​ក្លិប​រូប​នេះ​​បាន​បន្ត​ថា Sporting មិន​ទាន់​បានទទួល​សំណើណាមួយជាក់លាក់​នៅ​ទេ ខណៈ​ដែល Fernandes លេង​បាន​ល្អ​ណាស់​កាល​ពី​រដូវ​កាល​មុន​ដោយ​រក​បាន​២០​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​៣៣​ប្រកួត។

United ក៏​មាន​ទំនាក់ទំនងជាមួយ Sean Longstaff ផង​ដែរ​ប៉ុន្តែ​រូប​គេ​ត្រូវបា​នគេនិយាយ​ថា​ត្រូវបាន​ក្លិប Newcastle United ដាក់​តម្លៃ​ខ្លួន​៥០​លាន​ផោនទើ​បលក់​ចេញ៕

 

 

 

 

Loading...