Arsenal ឈាន​ដល់​កិច្ចព្រមព្រៀងចុះកុងត្រា​យក Dani Celballos ពី​ Real Madrid ហើយ​តែ​អត់​ហ៊ាន​ទិញ​ដាច់​ទេ

ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបាន​ឈាន​ដល់​ការ​យល់​ព្រម​ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ​ Real Madrid កីឡាករ Dani Ceballosក្នុង​លក្ខខណ្ឌខ្ជី​ជើង​ហើយ។

Ceballos បង្ហាញខ្លួន​បាន​តែ​២៨​ប្រកួត​ប៉ុណ្ណោះ​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​រូប​គេ​គឺ​ជា​កីឡាករ​សំខាន់​ជួយឲ្យ​ឈុត​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យក្រោម​២១​ឆ្នាំឈ្នះ​ពាន Under-21 Euros កាល​ពី​ខែ​មុន។ តាម​ប្រភពអ្នក​កាសែត BBC, លោក David Ornstein, បាន​ឲ្យ​ដឹង​ថា ភាគីទាំងពីរ​បាន​បើកភ្លើងបៃតងព្រមទទួលលក្ខខណ្ឌគ្រប់​យ៉ាង​ហើយ​ដែល​កិច្ចព្រមព្រៀង​នេះ​នឹងផ្ដល់​ផល​ចំនេញដល់​ភាគីទាំងពីរ។

ខ្សែការពារ Saint-Étienne កីឡាករ William Saliba ក៏​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​មក​ពិនិត្យសុខភាពនៅ​ថ្ងៃ​អង្គារនេះ​មុន​ពេល​ត្រូវត្រឡប់ទៅលេង​ខ្ចី​ជើង​នៅ​ក្លិប​ដើម​វិញ។ កាំភ្លើងធំ​នៅ​សល់​មន្ទិល​សង្ស័យ​មួយ​ទៀត​ពី​ការ​ទិញ​កីឡាករ​ថ្មី​គឺ ខ្សែការពារ Kieran Tierney របស់​ក្លិប Celtic ខណៈ​កិច្ចព្រមព្រៀង​ត្រូវ​បាន​ភាគក្លិប​ម្ចាស់​កីឡាករ​បិទផ្លូវលែង​ឲ្យ​ចូល​ចចារ៕

 

Loading...