មុន​គេ​មុន​ឯងតែ​ម្ដង​ហើយ! គ្រូ​បង្វឹកវៀតណាម​កោះហៅកីឡាករ២៦នាក់​ហ្វឹកហាត់​ត្រៀមស៊ីហ្គេម២០១៩

គ្រូ​បង្វឹក​ជម្រើស​ជាតិ​វៀតណាម​លោក Park Hang-seo បានកោះហៅ​កីឡាករ​២៦​នាក់​បោះហ្វឹកហាត់​ខ្លី​មួយ​ត្រៀម​សម្រាប់ ​2019 Southeast Asian Games ដែល​នឹង​ចាប់​ផ្ដើម​នៅ​ប្រទេស​ហ្វីលីពីន​ចុង​ឆ្នាំ​នេះ។

2019 SEA Games, គឺ​កម្មវិធីប្រកួត​កីឡាករ​គ្រប់​ប្រភេទ​លើក​ទី​៣០​ហើយ​ចាប់​ផ្ដើម​បើកសម្ភោធ​នៅ​ថ្ងៃ​ទី​៣០ខែ​វិច្ឆិកា​ខណៈ​ក្រុមជម្រើស​ជាតិវៀតណាម​ក្រោម​ការ​ដឹកនាំ​របស់​លោក Park ដាក់​គោលដៅយក​មេដាយមាស។

ការ​ហ្វឹកហាត់​រយៈ​ពេល​៣​ថ្ងៃនេះ​គឺ​ជា​កាល​វិភាគ​ទី​២ក្នុង​ចំណោម​៧កាល​វិភាគ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េបាន​រៀប​ចំ​ឲ្យ​ហ្វឹកហាត់​មុន​ពេលជិះយន្តហោះ​ទៅលេង​ស៊ីហ្គេម។ ក្នុង​នោះ​គឺ​កីឡាករមាន​បទពិសោធន៍​ចំនួន១៥​នាក់ត្រូវ​បាន​កោះហៅ​ហើយ កីឡាករ​ថ្មី​១១​នាក់​ទៀត​គឺ​ជាយុវជន​វ័យ​ក្មេង​លើកដំបូង។

កីឡាករ​មាន​បទ​ពិសោធន៍​មួយចំនួន​សុទ្ធតែ​ធ្លាប់​លេង​ក្នុង​ពាន AFF U22 Championship 2018 នៅ​កម្ពុជា មាន​ឈ្មោះ​៖ Trieu Viet Hung, Huynh Tan Sinh, Phan Thanh Hau និង Luong Hoang Namខណៈ​ការ​ហ្វឹកហាត់​នេះ​ក្រុម​ទទួល​ទីលាន​សម្រាប់​ហ្វឹកហាត់របស់មជ្ឈមណ្ឌល Fund of Vietnamese Football Talent (PVF) Centreក្នុងទីក្រុងហាណូយ ហើយ​ពួក​គេនឹង​លេង​មិត្តភាព​ជាមួយ Viettel FC ។

សូម​បញ្ជាក់​ថា​កីឡាករជម្រើស​ជាតិ​នីមួយៗដែល​លេងក្នុង​ស៊ីហ្គេម​គឺ​ឈុត​ U22 ហើយ​អនុញ្ញាតិឲ្យ​កីឡាករ​វ័យលើស​ពី​២២​ឆ្នាំ​២​នាក់ផង​ដែរ។ ខាង​ក្រោម​ជា​កីឡាករ​ត្រូវ​ហ្វឹកហាត់៖

Nguyen Tran Viet Cuong (Becamex Binh Duong), Duong Van Trung (Binh Phuoc), Mai Xuan Quyet, Nguyen Dinh Manh (both Duoc Nam Ha Nam Dinh), Luong Hoang Nam (Hai Phong), Tran Bao Toan, Trieu Viet Hung, Phan Thanh Hau (all Hoang Anh Gia Lai), Do Sy Huy, Nguyen Van Dat (both Hong Linh Ha Tinh), Nguyen Khac Vu (Long An), Le Ngoc Bao, Huynh Tien Dat, Martin Lo, Nguyen Trong Long, Pham Duc Thong (all Pho Hien), Nguyen Sy Tu (Phu Dong), Huynh Tan Sinh, Nguyen Hong Son (both Quang Nam), Nguyen Vu Tin, Tran Van Buu (both Sai Gon), Phan Van Bieu (SHB Da Nang), Nguyen Ba Duc (Song Lam Nghe An), Vu Viet Trieu (Than Quang Ninh), Nguyen Huu Lam, Nguyen Trong Hung (both Thanh Hoa)

(Photo courtesy: Vietnam Football Federation)

Loading...