បាល់ទាត់

ជប៉ុនកោះហៅកីឡាករ ២រូបមកពី Premier League ជួយជម្រើសជាតិនៅ Asian Cup

ក្នុងចំណោមកីឡាករដែលត្រូវបានកោះហៅដោយសហព័ន្ធកីឡាបាល់ទាត់ជប៉ុន ដើម្បីត្រៀមហោះហៅទៅកាន់ទឹកដីអារ៉ាប់រ៉ួម ទាំង២៣រូបនោះ មាន២រូបដែលកំពុងប្រកបអាជីពនៅលីគកំពូលអង់គ្លេស ដែលគេចាត់ទុកជាលីគមានការប្រកួតប្រជែងខ្លាំងមួយលើលោក។ កីឡាករទាំង២រូបនោះគឺ ខ្សែរប្រយុទ្ធ Yoshinori Muto មកពីក្លឹបសារិការព្រៃ Newcastle United និង ខ្សែរការពារ Maya Yoshida របស់ក្លឹប Southampton ។

លើកឡើងពីខ្សែរប្រយុទ្ធវ័យ២៦ឆ្នាំ Yoshinori Muto បានចាប់អាជីពដំបូងជាមួយក្លឹបល្បីឈ្មោះនៅលីគកំពូលក្នុងស្រុក FC Tokyo ដែលជាទីកន្លែងបណ្តុះបណ្តាលរូបគេតាំងពីយុវជនមក។ ក្នុងឆ្នាំ២០១៥ កីឡាករខាងលើបានផ្លាស់ទៅលីគក្រៅស្រុកជាលើកដំបូងដោយបានឈានជើងទៅកាន់ទឹកដីអាល្លឺម៉ង់ រួមរស់ជាមួយក្លឹប FSV Mainz  05 ហើយទើបតែត្រូវទិញមកលីគកំពូលអង់គ្លេស ក្នុងរដូវកាលនេះតែប៉ុណ្ណោះ។ Yoshinori Muto ត្រូវបានកោះហៅចូលរួមជម្រើសជាតិត្រៀម AFC Asian Cup ២០១៩ ខាងមុខនេះដោយជំនួសកៅអីមិត្តរួមសញ្ជាតិ Takuma Asano ដែលបានរបួស។

ចំណែកកីឡាករ Maya Yoshida ដែលអ្នកទស្សនាភាគច្រើនគឺស្គាល់ហើយនោះ ពោលរូបគេជាប្រធានក្រុមនៃជម្រើសជាតិជប៉ុនបច្ចុប្បន្ន។ ​​​ខ្សែរការពារកណ្តាលខាងលើនេះ មានបទពិសោធន៍ជោគជាំនៅលីគកំពូលអង់គ្លេសជាមួយក្លឹប Southampton ក្រោយចំណាយរយៈពេលមកទល់បច្ចុប្បន្ន ៧រដូវកាលមកហើយ និងបានបង្ហាញខ្លួនសរុបប្រមាណ ១៣០ប្រកួតជាងមក។ នៅក្នុងជម្រើសជាតិវិញ កីឡាកររូបនេះពិតជាមិនអាចខ្វះបានឡើយ ស្របពេ់ដែលរូបគាត់បានជាប់ឈ្មោះជាមួយជម្រើសជាតិដាវសាម៉ូរៃជប៉ុននេះតាំងពីឆ្នាំ២០១០ មកម្ល៉េះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628