បាល់ទាត់

Eden Hazard៖ ខ្ញុំមក Real Madrid ដើម្បី ឈ្នះ ឈ្នះ និងឈ្នះ

ខ្សែប្រយុទ្ធពូកែញាក់បាល់ Eden Hazard បានសម្រេចបំណងរបស់ខ្លួនផ្ទេរពី Chelsea មកចូលរួមជាមួយអធិរាជស្តេចស Real Madrid ក្នុងរដូវកាល២០១៩/២០២០ នេះ ដែលជាក្តីស្រម៉ៃរបស់រូបគាត់ធ្លាប់បានលើកឡើងថាតាំងពីកុមារភាពមកម្ល៉េះនោះ។

កីឡាករប៊ែលហ្ស៊ិកខាងលើ បាននិយាយក្នុងកិច្ចសម្ភាសន៍មួយដោយបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖

៉ នៅពេលដែលអ្នកលេងឲ្យ Real Madrid អ្នកចាំបាច់ត្រូវតែឈ្នះពានរង្វាន់ក្នុងរដូវកាលនីមួយៗ។ អ្នកត្រូវតែ ឈ្នះ ឈ្នះ និងឈ្នះ ពីព្រោះនៅទីនេះប្រសិនបើយើងមិនអាចដណ្តើមបានពានរង្វាន់អ្វីនោះទេ នាពេលបញ្ចប់រដូវកាលនោះអ្នកគាំទ្រប្រាកដជាមិនសប្បាយចិត្តជាមួយពួកយើងឡើយ។ នៅក្លឹបនេះពួកគេតែងតែចង់ឈ្នះគ្រប់យ៉ាង ហើយនេះក៏ជាមូលហេតុខ្ញុំមកទីនេះផងដែរ។ ខ្ញុំនឹងព្យាយាមលេង ព្យាយាមទាត់បញ្ចូលទី ហើយនឹងបញ្ចប់រដូវកាលជាមួយការឈ្នះពានរង្វាន់មួយចំនួនផងដែរ។  ៉ 

គួររម្លឹកថា ក្រោយចំណាយពេលនៅទឹកដី Stamford Bridge អស់រយៈពេល៧រដូវកាលមក ទីបំផុត Eden Hazard បានផ្ទេរមកចូលរួម Real Madrid ក្នុងតម្លៃខ្លួនផ្ទេរសរុប១៣០លានអឺរ៉ូ ជាមួយនឹងប្រាក់ឈ្នួល៤០មុឺនផោនក្នុងមួយសប្តាហ៍ផងដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628