Bruno Fernandez ៖”សួរប្រធាន​ក្លិប​ទៅ វាអាស្រ័យ​លើ​គាត់ ខ្ញុំម៉េច​ដឹង”

Bruno Fernandes មិនបាន​និយាយ​អ្វី​ច្រើន​នោះ​ទេ​អំពី​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​អនាគតរបស់​ខ្លួន​ដែល​កំពុង​តែ​ល្បីទៅៗ ពី​ពី​ការ​ផ្ទេរ​ទៅ​លេង​នៅ​ Manchester United ខណៈ​រូប​គេ​ថា​ខ្លួន​មិន​មែន​ជា​អ្នក​សម្រេច​ចិត្ត​នោះ​ទេ​ហើយ​អ្វីៗគ្រប់​យ៉ាង​អាស្រ័យលើប្រធាន​ក្លិប។

Fernandes មាន​ព័ត៌មាន​ជាប់​ទាក់ទង​ផ្ទេរ​មក Old Trafford ក្នុង​រដូវ​កាលដោះដូរ​កីឡាករ​រដូវ​ក្ដៅ​នេះ។ ប្រធាន​ក្លិបលោក Frederico Varandas បាន​និយាយ​ព្រមានអំពី​តម្លៃ​ខ្លួន​ដែល​ត្រូវ​ផ្ទេរ​ចេញ​រួច​មក​ហើយ ថា​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូបនេះ មាន​តម្លៃ​លើស​ពី៦២លាន​អឺរ៉ូ(៥៦លាន​ផោន/៧០លាន​ដុល្លារ)

ពេល​អ្នកកាសែតសួរអំពីអនាគតជាមួយ​ Man Utd រូប​គេ​និយាយបែបនេះ៖” ខ្ញុំ​មិន​ខ្វល់អំពី​ទីផ្សារដោះដូរកីឡាករអី​នោះ​ទេ ខ្ញុំ​បាន​និយាយ​អំពីវា​ច្រើនដង​មក​ហើយ។ ខ្ញុំ​មិនចាំបាច់​និយាយច្រើន​ទៀត​ទេ។ ខ្ញុំ​បាន​និយាយ​រួច​ហើយ​ថា ខ្ញុំ​គួរតែ​ទៅ​លេង​នៅ​អង់គ្លេស”។

“ពេលណា​ដែលក្លិបសម្រេច គឺ​ពេល​នោះ​ហើយ ខ្ញុំ​មុិន​មែន​ជា​អ្នក​ទទួលបន្ទុក​លើ​រឿង​នេះ​ទេ”។

ពេល​អ្នក​កាសែតសួរ​អំពីទ្រនំបន្ទាប់របស់​គាត់​ជា​ក្លិប Man Utd រូប​គេ​តប​ថា៖” ខ្ញុំ​មិនន​មែន​ជា​អ្នក​ស្រេច​ចិត្ត​ទេ។ ខ្ញុំ​មិន​មែន​ជា​ប្រធាន​ក្លិប​ផង​ហ្នឹង”។

Sporting នឹង​ត្រូវ​ជួប​ក្រុមម្ចាស់​ជើង​ឯក Champions League, Liverpool ក្នុង​ការ​ប្រកួតមិត្តភាពនៅ​ក្នុងទីក្រុង​ញូវយ៉ក​ស្អែកនេះ ហើយពេល​អ្នក​កាសែត​សួរ​ថាតើ​ការ​ប្រកួត​នេះ​គឺ​ជា​លើក​ចុងក្រោយរបស់លោក? Fernandes ឆ្លើយ៖” វាគឺ​ជា​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក ប្រសិន​បើ​វា​ជា​ការ​ប្រកួត​ចុងក្រោយ​ឬ​ក៏​អត់”៕

Fernandes រក​បាន​២០គ្រាប់ក្នុង​៣១​ប្រកួត​ឲ្យ​ក្លិប​កាល​ពី​រដូវ​កាល​មុនជាមួយ​នឹងការ​បញ្ជូនបាល់​១៣​ដងផង​ដែរ​ប៉ុន្តែ​​ Sporting បាន​ត្រឹម​លេខ​៣​ក្នុង​ពាន​រង្វាន់​លីគ​កំពូលព័រទុយហ្គាល់៕

 

Loading...