គ្រូជម្រើសជាតិថៃថ្មី បង្ហាញឈ្មោះកីឡាករ៣រូប ដែលលោកគិតថាជា Key Player របស់ក្រុម

ជម្រើសជាតិថៃ ទើបតែតែងតាំងលោក Akira Nishino ជាគ្រូបង្គោលជម្រើសជាតិថ្មីរបស់ពួកគេ ត្រៀមយុទ្ធនាការជម្រុះទៅកាន់ FIFA World Cup ២០២២ ជុំទី២ ខណៈការប្រកួតដំបូងរបស់ពួកគេនឹងត្រូវតតាំងជាមួយជម្រើសជាតិវៀតណាម។

យោងតាមការចាប់ឆ្នោតរួចរាល់ ក្រុមជម្រើសជាតិដំរីសឹកដៃ ស្ថិតនៅក្នុងពូល G ដែលស្ថិតនៅរួមជាមួយ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងអារ៉ាប់រួម ។

អ្នកកាន់តំណែងក្បាលម៉ាស៊ីនក្រុមជម្រើសជាតិថៃថ្មីខាងលើ ដែលធ្លាប់ជួយឲ្យ ជម្រើសជាតិជប៉ុន ឡើងវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup ២០១៨ កន្លងទៅនាប្រទេសរុស្សី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា រូបគាត់សង្កេតឃើញកីឡាករ៣រូបដែលចាត់ទុកជាកីឡាករសំខាន់ក្នុងក្រុមជម្រើសជាតិ ដែលក្នុងនោះរួមមាន Chanathip Songkrasin នៅក្លឹប Consadole Sapporo , Theerathon Bunmathan នៅក្លឹប Yokohama F. Marinos និង Yokohama F. Marinos នៅក្លឹប Oita Trinita ។

ជារួមកីឡាករដែលលោក Akira Nishino ទាំង៣រូបនោះ គឺសុទ្ធសឹងជាកីឡាករលេងនៅលីគកំពូលជប៉ុនទាំងអស់៕

Loading...