ក្លឹបចិន២ ហ៊ានឲ្យប្រាក់ឈ្នួលប្រចាំសប្តាហ៍បំបែកឯកត្តកម្មដល់ Bale បើព្រមទៅចូលរួម

ខ្សែប្រយុទ្ធសញ្ជាតិវែល Gareth Bale បច្ចុប្បន្នភាពកំពុងស្ថិតនៅក្នុងដំណាក់កាលមិនឋិតឋេរ ខណៈលែងស្ថិតនៅក្នុងជម្រើសចិត្តរបស់លោក Zinedine Zidane ទៀតឡើយ ហើយក៏ពុំទាន់រកក្លឹបថ្មីថានឹងត្រូវទៅចូលរួមផងដែរ។

ពេលនេះយោងទៅទាមរបាយការណ៍ចុងក្រោយបង្អស់ពី Telegraph បានបង្ហាញថា ក្លឹបលីគកំពូលចិន២រួមមាន Jiangsu Suning និង Beijing Guoan បានកំពុងទាក់ទងទៅកាន់ Real Madrid ក្នុងចេតនាចង់ផ្ទេរយកកីឡាករវ័យ៣០ឆ្នាំខាងលើ ទន្ទឹមនឹងនេះក្លឹបទាំងទ្វេក៏ប្រជែងគ្នាដោយហ៊ានផ្តល់ប្រាក់ឈ្នួលប្រចាំសប្តាហ៍ ១.៧លានផោនទៀតផង ដែលជាចំនួនបំបែកឯកត្តកម្មស្មើរនឹង Lionel Messi ដែលកំពុងរក​បាននៅ FC Barcelona ។

បើប្រៀបធៀបនឹងចំនួនទឹកប្រាក់របស់ Gareth Bale សព្វថ្ងៃគឺទទួលបានត្រឹម ៤០មុឺនផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះពី Real Madrid ។ ចាប់តាំងពីចូលរួមនៅកីឡដ្ឋាន Santiago Bernabeu ៦រដូវកាលមក បានជួយឲ្យក្លឹបអេស្ប៉ាញនេះឈ្នះពានរង្វាន់សរុប១៤៕

Loading...