បាល់ទាត់

បិសាច​ក្រហម​ចំណាយ​ពេល​ជាង​២០០០​ថ្ងៃ​ទើប​ស៊ុត​បញ្ចូល​ទី​គូប្រកួត​បាន​៥​គ្រាប់

កាល​ពី​យប់​មិញ​ក្រុម​បិសាច​ក្រហម ​Manchester United ​បាន​យក​ឈ្នះ​ក្រុម​ Cardiff City ក្នុង​លទ្ធផល​៥​ទល់​១​ក្នុង​ពាន​រង្វាន់ Premier League ក្រោម​ការ​ដឹកនាំការ​ប្រកួត​ដំបូង​បំផុត​របស់គ្រូ​បង្វឹក​ថ្មី​លោក Ole Gunnar Solskjaer ។ លទ្ធផល​៥​គ្រាប់​ស៊ុតបញ្ជូល​ទី​គូ​ប្រកួយយប់​មិញ​នេះ​គឺ​ជា​រឿង​ភ្ញាក់់ផ្អើល​បំផុត​ហើយ​ ក្រុម​មួយ​នេះ​ក៏​បាន​បំបែក​កំណត់​ត្រា​មួយចំនួន​ផង​ដែរ។

លោក Ole Gunnar Solskjaer ពិត​ជា​រីករាយ​ជាមួយ​លទ្ធផលចាប់​ផ្ដើម​ដ៏​ល្អ​របស់​លោកពេល​ចូល​មក​ដល់​ដំបូង​ក្នុង​នាម​ជា​គ្រូ​បង្វឹក​បណ្ដោះអាសន្ន​ហើយ​អាច​រក​បាន​ដល់​ទៅ​៥​គ្រាប់ក្នុង​ពាន​រង្វាន់ Premier League ជា​លើកក​ដំបូង​ចាប់​តាំង​ពី​លោក Sir Alex Ferguson ចូល​និវត្តន៍។

Marcus Rashford, Ander Herrera និង Anthony Martial ជា​អ្នក​រក​បាន​គ្រាប់​បាល់​នៅ​៤៥​នាទី​ដំបូង​ខណៈ​ដែល Jesse Lingard បន្ថែម​២​គ្រាប់​បង្គ្រប់​៥ទល់​១ឈ្នះ Cardiff City ដែលជា​អតីតក្លឹប​លោក Solskjaer​ ធ្លាប់​ដឹកនាំ។

Sir Alex Ferguson បាន​ចូល​និវត្តន៍​ពី​ការ​ដឹកនាំ​បិសាច​ក្រហម​នៅ​ថ្ងៃ​ទី០៨ឧសភា​ឆ្នាំ​២០១៣​ហើយ​បិសាច​ក្រហម​ Manchester United ឈ្នះ៥​គ្រាប់​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី២៣​ខែ​ធ្នូ​ឆ្នាំ​២០១៨​បើ​យើង​គិត​ជា​ថ្ងៃ​គឺ​ Manchester United ចំណាយ​ពេល​២០៤៣ថ្ងៃ​ទើប​រក​បាន​៥​គ្រាប់​ក្នុង​មួយ​ប្រកួត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628