បាល់ទាត់

SEA Games 2019៖​វិញ្ញាសាបាល់ទាត់នឹង​លេង​លើ​ទិលានស្មៅសិប្បនិមិត្ត

ក្រុមបាល់ទាត់​កំពុង​តែ​គិត​និង​ព្យាករណ៍ពី​កីឡដ្ឋាន​ដែល​ក្រុម​បាល់​ទាត់​ទាំង​នារីនិង​បុរសដែល​ចូល​រួម​ក្នុងព្រឹត្តិការណ៍ SEA Games 2019 ក្នុង​ប្រទេសហ្វីលីពីន​នឹង​ត្រូវ​លេង​លើ​ទីលាន​វាលស្មៅសិប្បនិមិត្ត។

ព្រឹត្តិការណ៍កីឡាអាស៊ានចម្រុះ​លើក​ទី៣០​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទៅ៣០ន​វិច្ឆិកា​ដល់​ថ្ងៃ​ទី​១១ខែ​ធ្នូ​ប៉ុន្តែ​ការ​ប្រកួតលើ​វិញ្ញាបាល់ទាត់នឹង​ត្រូវ​បាន​កំណត់​ឲ្យ​ប្រកួតចាប់​ពី​ថ្ងៃ​ទី​២៥​ខែវិច្ឆិកាត​ទៅ។

អញ្ចឹង​ហើយ!​ប្រភព​ពី​កាសែតវៀតណាម​បាន​សន្និដ្ឋាន​ថា ទីលានដែល​ត្រូវ​ជ្រើសរើសយក​មក​ធ្វើ​ជាកន្លែង​ប្រកួតបាល់ទាត់ក្នុង​ SEA Games នឹងមិនបំពាក់ស្មៅធម្មជាតិ​នោះ​ទេ​ប៉ុន្តែ​ត្រូវ​បាន​គេ​ដឹង​ថា​ដាក់​ស្មៅក្លែងក្លាយទៅវិញ(ស្មៅសិប្បនិម្មិត្តិ)។ កាសែត Nhan Dan របស់ វៀតណាម បាន ផ្សាយ ថា សហព័ន្ធកីឡាបាល់ទាត់​វៀតណាម បាន​ទំនាក់ទំនង​ទៅ​កាន់​គណកម្មការអ្នក​រៀប​ចំការ​ប្រកួត​ហើយ​បាន​ដឹង​ថា​មាន​កីឡដ្ឋាន​បី​ដែល​នឹង​យក​មក​ប្រើ​ប្រាស់​សម្រាប់​វិញ្ញាសាបាល់ទាត។

កីឡដ្ឋាន​បី​នោះ​មាន​ដូចជា Rizal Memorial Stadium, UMAK Football Stadium និង Binan Football Stadium ខណៈដែល Rizal Memorial Stadium ត្រូវ​បាន​គេ​ដាក់​កាលវិភាគ​ប្រកួតបើកឆាក ការ​ប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ ​វគ្គ​ដណ្ដើម​មេដាយសំរឹទ្ធ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។ អញ្ចឹង​ក៏​ដោយ! កីឡដ្ឋាន​ទាំង​បី​នឹង​មិន​ប្រើប្រាស់​ស្មៅ​ធម្មជាតិ​នោះ​ទេ ខណៈ​ដែល​កាសែតវៀតណាម​ខាង​លើ​រាយការណ៍ ថា​ក្រុម​ជម្រើស​ជាតិ​វៀតណាម​គ្រោង​យក​ឲ្យ​បាន​មេដាយមាស​លើក​ដំបូងរបស់​ខ្លួនប្រវត្តិសាស្រ្ត​ក្នុង SEA Games។

ក្រុមបាល់​ទាត់​បុរស​សម្រាប់​ប្រកួត​ស៊ីហ្គេម​នេះ​នឹង​មាន​១១​ក្រុម បែងចែក​ជា​២ពូល។ ការ​ប្រកួតវគ្គ​ជម្រុះ​ក្នុង​ពូល​នឹង​ចាប់​ផ្ដើ​ពី​ថ្ង​ទី​២៥​ខែ​វិច្ឆិកាដល់​ទី​៥​ខែ​ធ្នូ។​វគ្គ​៤ក្រុមចុងក្រោយចាប់​ផ្ដើម​ថ្ងៃ​ទី​០៧ ធ្នូ វគ្គ​ជម្រុះ​យក​លេខ​៣ និង​វគ្គ​ដណ្ដើម​មេដាយ​មាស​នឹង​ប្រកួតថ្ងៃ​ទី​១០​ធ្នូ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628