អ៊ីរ៉ង់នឹង​លេង​មិត្តភាពជាមួយបង់ក្លាដេស​មុន​ពេល​យុទ្ធនាការ 2022 FIFA World Cup Qualifiers ជាមួយហុងកុងនិងកម្ពុជា

ប្រភព tehrantimes បាន​ឲ្យ​ដឹង​ថាក្រុមជម្រើស​ជាតិអ៊ីរ៉ង់​នឹង​រៀប​ចំ​ការ​ប្រកួតមិត្តភាព​មួយក្នុង​ទីក្រុង​ដូហាប្រទេស​កាតា​ជាមួយ​ក្រុមជម្រើស​ជាតិ​បង់ក្លាដេស មុន​ពេលត្រៀម​ 2022 FIFA World Cup និង AFC Asian Cup China 2023ជាមួយជម្រើសជាតិ​ហុងកុង។

សហព័ន្ធកីឡាបាល់ទាត់​ទាំងពីរកំពុង​តែ​ពិភាក្សាគ្នា​សម្រាប់​ការរៀប​កាលវិភាគប្រកួត​ដោយ​កំណត់​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​គឺ​មុន​ពេល​ប្រកួត​បើក​ឆាក​ក្នុង​ពាន 2022 FIFA World Cup និងAFC Asian Cup China 2023ជាមួយជម្រើស​ជាតិហុងកុងរយៈពេល​៥ថ្ងៃ។

ក្រុម​លេខ១​នៅ​អាស៊ី​ស្ថិត​ក្នុង​ពូល C ជាមួយ អ៊ីរ៉ាក់ បារ៉ែន កម្ពុជា និង​ហុងកុង​ហើយ​លើក​នេះ​ក្រុម​ឈរ​ចំណាត់​ថ្នាក់​ក្នុង​លំដាប់ Top 20 នៃ​តារាង​ FIFA Ranking ដាក់​គោលដៅ​បង្ហាញខ្លួនក្នុងជុំ​ផ្ដាច់ព្រ័ត្រ  2022 FIFA World Cup ដែល​ជា​លើក​ទី​២​ជាប់​ៗ​គ្នា។ ចំណែកក្រុមជម្រើស​ជាតិ​បង់ក្លាដេស​វិញ!​ស្ថិត​ក្នុង​ពូល E ជាមួយ អូម៉ង់ ឥណ្ឌា អាហ្វហ្គានីស្ថាន និង​កាតា។

សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២​នេះ ក្រុម​កំពូលតារាងទាំង​៨​ពូល​និង​ក្រុម​លេខ​២​ល្អបំផុត​៤​ក្រុម​នឹង​ឡើង​ទៅ​កាន់​ជុំ​ផ្ដាច់ព្រ័ត្រ 2023 AFC Asian Cup ក្នុង​ប្រទេស​ចិន ហើយ​បន្ត​ជម្រុះ​ 2022 FIFA World Cup ជុំទី​៣​តំបន់​អាស៊ីបន្ត​ទៀត។

ចំណែក​ក្រុម​២៤​ទៀត​ដែល​នៅ​សល់​ពី​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២​នេះ​នឹង​បែងចែក​ពូល​ម្ដង​ទៀត​ប្រកួត​យក​តែ​១២​ក្រុម​ចុងក្រោយ​ទៅ​បង្គ្រប់​កៅអី​២៤​ក្នុង​ពាន​AFC Asian Cup China 2023៕

Loading...