បាល់ទាត់

FIFA Ranking៖ កម្ពុជា​រួម​ជាមួយ​ជម្រើស​ជាតិ​បីទៀតធ្លាក់ចំណាត់​ថ្នាក់ក្នុង​ខែ​នេះ

សហព័ន្ធកីឡាបាល់ទាត់​ពិភពលោក​បាន​បាន​ធ្វើ​ការ​បន្ទាន់សម័យកាល​តារាចំណាត់​ថ្នាក់​ជម្រើស​ជាតិ​នានានៅ​ក្នុង​ពិភពលោក​ខណៈ​នៅ​តំបន់​អាស៊ាន ឬ ASEAN Football Federation មាន​អូស្រ្តាលី វៀតណាម កម្ពុជា បាន​ធ្លាក​ចំណាត់​ថ្នាក់។

កាល​ពី​ខែ​មុន! កម្ពុជាឈរ​ចំណាត់​ថ្នាក់​លេខ​១៦៩​បន្ទាប់​ពី​ប្រកួត​ជម្រុះ​ FIFA World Cup ជុំ​ទី​១​ជាមួយ​ប៉ាគីស្ថាន​ប៉ុន្តែ​ក្នុង​ខែ​នេះ​កម្ពុជា​ធ្លាក់​ចំនួន​មួយកាំ​ពោល​គឺ​មក​លេខ​១៧០​និង​មាន៩៨៨ពិន្ទុ។ ចំណាត់​ថ្នាក់​១២៧០​នេះ​មានន័យ​ថា​កម្ពុជា​នៅ​លើ​ប្រទេស​តែ​៣ប៉ុណ្ណោះ គឺ​ជម្រើស​ជាតិ ឡាវ(១៨៨)​ ព្រុយណេ (១៩២)​និង​ទីម័រខាងកើត(២០១)។

ចំណែក​ប្រទេស​នៅ​លើ​កម្ពុចា​ក្នុង​តំបន់​អាស៊ានគឺ អូស្រ្តាលីឈរ​ចំណាត់​ថ្នាក់​៤៦(ធ្លាក់បី​កាំ)​វៀតណាម៩៧(ធ្លាក់មួយកាំ) ថៃ(១១៥) ហ្វីលីពីន(១២៦) មីយ៉ាន់ម៉ាឡើង​៣​កាំ(១៣៥) ម៉ាឡេស៊ី(១៥៩៌ ឥណ្ឌូណេស៊ី(១៦០)​និង​សិង្ហបុរី(១៦២)។

ចំណែក​នៅ​ទ្វីបអាស៊ី​ទាំងមូល អ៊ីរ៉ង​នៅ​តែ​ឈរ​កំពូល​តារាង ហើយ​បន្ទាប់​មក ជប៉ុន កូរ៉េ អូស្រ្តាលី កាតា…ជា​ដើម។​សម្រាប់​ពិភពលោក​លោក​វិញ !

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628