ក្រុមកាំភ្លើងធំ Arsenal បានប្រកាសក្នុងគណនី Twitter របស់ខ្លួនថាបានចុះកុងត្រាយកខ្សែបម្រើ Real Madrid កីឡាករ Dani Ceballos បានសម្រេចហើយ។
Ceballos មកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅភាគខាងជើងទីក្រុង London ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែងមួយរដូវកាល ហើយក្លិបមានកតព្វកិច្ចចុះកុងត្រាផ្ដាច់ជាអចិន្ត្រៃយ៍បានពេរលចប់កុងត្រាខ្ចីជើងនេះ។
🇪🇸 #HolaDani 👋
Welcome to The Arsenal, @DaniCeballos46 😎 pic.twitter.com/8gZLggahJZ
— Arsenal (@Arsenal) July 25, 2019
កីឡាករវ័យ២២ឆ្នាំបានឃើញថារូបគេគ្មានកៅអីជម្រើសដំបូងលេងនៅ Real Madrid ក្រោមការដឹកនាំរបស់លោក Zidane នោះទេហើយពេលនេះរូបគេចង់រកកន្លែងបានលេងជាប់លាប់ដើម្បីអាចរក្សាទម្រង់លេងហើយមានឈ្មោះក្នុងបញ្ជីជម្រើសជាតិលេងពាន Euro 2020។
Tottenham ក៏ធ្លាប់ចាប់អារម្មណ៍ចុះកុងត្រា Ceballos ផងដែរប៉ុន្តែរូបគេត្រូវបានគ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Unai Emery អន្ទងយកបានមុន៕
ប្រភព៖ Arsenal official
