Vermaelen អាចទៅចាប់ដៃគូជាមួយ Iniesta សារជាថ្មី នៅឯទឹកដីលីគកំពូលជប៉ុន

បន្ទាប់ពីការចាកចេញពីក្លឹប FC Barcelona ក្រោយបញ្ចប់រដូវកាលមុនមក ពេលនេះកីឡាករវ័យចាស់ Thomas Vermaelen ពុំទាន់បានរកទ្រនំថ្មីឈរជើងនៅឡើយនោះទេ។ តែខណៈពេលនេះបានកំពុងលេចធ្លាយដំណឹងរូបគាត់ កំពុងពិភាក្សាជាមួយខាងតំណាងក្លឹបលីគកំពូលជប៉ុន ដើម្បីបន្តដំណើរអាជីពលើវាលស្មៅទៀតនោះ។

យោងតាមការចេញផ្សាយរបស់កាសែតកីឡាជប៉ុន Kyodo News បានឲ្យដឹងថា ក្លឹប Vissel Kobe សមាជិកនៃ J-League 1 កំពុងចរចារប្រាក់ឈ្នួល និងការផ្គត់ផ្គង់ផ្សេងៗទៀត ជាមួយខ្សែការពារវ័យ៣៣ឆ្នាំខាងលើ។ ក្នុងករណីនេះក្លឹបអាចចុះកិច្ចសន្យាយក Thomas Vermaelen ដោយគ្មានតម្លៃខ្លួន ជាមួយនិងប្រាក់ផ្ទេរទៀតផង។ ខណៈក្លឹប Vissel Kobe បច្ចុប្បន្នក៏មានអតីតកីឡាករឆ្នើម Andres Iniesta នៅទីនោះផងដែរ៕

 

Loading...