Arsenal ខ្ចីជើង Ceballos ១រដូវកាល ត្រូវចំណាយលុយប៉ុន្មានឲ្យ Real Madrid ?

គ្រប់គ្នាបានដឹងមកហើយ កាលពីម្សិលមិញនេះខាងនូវដំណឹងរវាងក្លឹប Arsenal និង Real Madrid ដែលបានព្រមព្រៀងគ្នាក្នុងការដាក់ឲ្យខ្ចីជើងចំពោះកីឡាករ Dani Ceballos ១រដូវកាលមកកាន់ទឹកដីប្រទេសអង់គ្លេស។ យ៉ាងណាក្តី! តើការខ្ចីជើងមួយរដូវកាលមកកីឡដ្ឋាន Emirates នេះត្រូវចំណាយប៉ុន្មានឲ្យទៅខាងក្លឹបយក្សអេស្ប៉ាញម្ចាស់ដើមកីឡាករ?

នៅក្នុងកិច្ចសន្យាខ្ចីជើងកីឡាករខ្សែបម្រើរូបនេះខាង Arsenal បានចំណាយប្រាក់១៥លានផោន សម្រាប់រយៈពេល១រដូវកាល២០១៩/២០២០ ខណៈតម្លៃខ្លួន Dani Ceballos ផ្តាច់កុងត្រាអាចខ្ទង់ប្រមាណ៤៥លានផោន។

ទន្ទឹមនឹងកិច្ចសន្យាខាងលើ ក៏បានចងជាលក្ខខណ្ឌទិញផ្ទាច់កុងត្រាផងដែរ ពោលគឺបន្ទាប់ពីខ្ចីជើងផុតមួយរដូវកាលនេះក្លឹបកាំភ្លើងធំ Arsenal អាចបង្គ្រប់លុយទិញកីឡាករវ័យ២២ឆ្នាំខាងលើធ្វើជាកម្មសិទ្ធិជាអចិន្ត្រៃយ៍តែម្តង៕

 

Loading...