បាល់ទាត់

ម្ចាស់ផ្ទះកាតា កំណត់ថ្ងៃរៀបចំកម្មវិធីប្រកួត FIFA Club World Cup ចុងឆ្នាំនេះហើយ !

ព្រឹត្តិការណ៍នៃការស្វែងរកក្លឹបជើងឯកកម្រិតពិភពលោក FIFA Club World Cup ២០១៩ នឹងរៀបចំឡើងនៅក្នុងប្រទេសម្ចាស់ផ្ទះ FIFA World Cup ២០២២ ពោលគឺ ប្រទេសកាតា ហើយក៏បន្តធ្វើ២ឆ្នាំជាប់គ្នា មានន័យថានឹងធ្វើម្ចាស់ផ្ទះម្តងទៀតនៅឆ្នាំ២០២០ ផងដែរ។

យ៉ាងណា សម្រាប់ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍លំដាប់ពិភពលោក FIFA Club World Cup មួយនេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នេះបើតាមសេចក្តីសម្រេចចុងក្រោយរបស់ម្ចាស់ផ្ទះកាតា និងគណៈកម្មការរៀបចំការប្រកួតរបស់ FIFA ។

ព្រឹត្តិការណ៍ខាងលើនេះ មាន៨ក្រុមចូលរួមដោយក្នុងនោះមាន៣ក្រុមដែលកំពុងរង់ចាំការប្រកួតមកដល់រួមមាន Liverpool (មកពីអង់គ្លេស/តំណាងទ្វីបអឺរ៉ុប), CF Monterrey (មកពីមុិកសុិក/តំណាងទ្វីបអាមេរិកខាងជើង) និង Hienghène Sport (មកពីញ៉ូហ្សេឡេន/តំណាងទ្វីបអូសេអានី)។ ចំណែកក្រុមដទៃទៀតដូចជា តំណាងទ្វីបអាស៊ី/ទ្វីបអាមេរិកខាងត្បូង និងទ្វីបអាហ្វ្រិក នឹងត្រូវរកឃើញនាប៉ុន្មានខែខាងមុខឆាប់ៗនេះ។

ចំណែកក្រុមម្ចាស់ផ្ទះរួមមាន Al Sadd SC ស្រាប់ ប៉ុន្តែអាចនឹងផ្លាស់ប្តូរទៅវិញក្នុងករណីម្ចាស់ជើងឯក AFC Champions​​ League គឺជាក្លឹបមកពីក្នុងប្រទេសកាតាដូចគ្នា៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628