កីឡាជាតិ

ព្រះខ័នរាជស្វាយរៀង ផ្តល់កិច្ចសន្យាបន្ថែម២ឆ្នាំទៀតដល់លោក Conor Nestor

បន្ទាប់ពីដឹកនាំធ្វើបានជោគជ័យគួរឲ្យកត់សម្គាល់ក្នុងរដូវកាលនេះពីសំណាក់លោក Conor Nestor ដែលជាគ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀង បានជួយឲ្យក្លឹបមួយនេះកំពុងឈរកំពូលតារាង ពេលនេះត្រូវបានថ្នាក់ដឹកនាំក្លឹបបន្តកិច្ចសន្យាបន្ថែមឲ្យ២ឆ្នាំទៀត។

យោងតាមគេហទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ក្លឹបព្រះខ័នរាជស្វាយរៀង បានបង្ហោះមុននេះបន្តិច បានបង្ហាញថា សម្រេចបន្តកុងត្រាថ្មីជាមួយគ្រូបង្វឹក Conor Nestor ២ឆ្នាំបន្ថែមទៀត ពោលមានន័យថានឹងបន្តដល់រដូវកាល២០២១។

ក្នុងរដូវកាលនេះ គ្រូបង្វឹកវ័យ៣៥ឆ្នាំខាងលើដឹកនាំបានយ៉ាងល្អ ដោយគិតត្រឹមសប្តាហ៍ទី១៦ នៃលីគកំពូលកម្ពុជា ពុំទាន់ស្គាល់ពាក្យថាចាញ់ម្តងឡើយ ដោយបានឈ្នះ១៣លើក និងស្មើរ៣លើក ខណៈក្លឹបរបស់លោករបូតគ្រាប់បាល់តែ១០គ្រាប់ប៉ុណ្ណោះ (ចំនួនតិចជាងគេប្រៀបនឹងបណ្តាក្លឹបផ្សេងៗ) ៕

ប្រភព និងរូបភាព៖ Preah Khan Reach Svay Rieng FC !!!

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628