បាល់ទាត់

ខ្លាំង​ជាង​គេ​ក្នុង​ពូល C មែន​ពិតតែគ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីរ៉ងថា​មិន​អាច​មើល​ស្រាលគីឡូ កម្ពុជា ហុងកុង បារែន ​និង​អ៊ីរ៉ាក់

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីរ៉ង់​លោក Marc Wilmots និយាយ​ថា អ៊ីរ៉ង់ចង់​ឡើង​ទៅ​វគ្គ​បន្ត​នៃ​ពាន​រង្វាន់ 2022 FIFA World Cup ទ្វីបអាស៊ី​និង​ពាន 2023 AFC Asian Cup ជា​ក្រុម​ដែល​ឈរ​កំពូល​តារាង​ពូល C។

គ្រូបង្វឹកជម្រើស​ជាតិ​អ៊ីរ៉ង់លោក  Marc Wilmots រូបថត៖ Tehran Times

គ្រូបង្វឹកជម្រើស​ជាតិ​អ៊ីរ៉ង់លោក Marc Wilmots រូបថត៖ Tehran Times

ក្រុមជម្រើស​ជាតិ​អ៊ីរ៉ង់​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Team Melli ស្ថិត​ក្នុង​ពូល C ជាមួយ អ៊ីរ៉ាក់ បារ៉ែន ហុងកុង និង​កម្ពុជា។គ្រូ​បង្វឹកសញ្ជាតិ​បែលហ្សិករូប​នេះ​បាន​និយាយ​ក្នុង​គេហទំព័ររបស់​សហព័ន្ធកីឡាបាល់ទាត់​អ៊ីរ៉ង់​ថា៖

” ជា​ដំបូង!​ខ្ញុំ​សូម​និយាយ​ថា​វា​ពិត​ជា​មិន​ងាយស្រួល​នោះ​ទេ។ ក្រុម​ទាំងអស់​នឹង​ចូលរួមក្នុង​ការ​ប្រកួត​ប្រជែងដោយ​សង្រ្កឺតធ្មេញ​ដាក់​គ្នា​ជា​មិន​ខាន។ វា​នឹង​ក្លាយ​ជា​ការ​ប្រជែងកម្រិតខ្ពស់បំផុត​មួយ”។

គ្រូបង្វឹកជម្រើស​ជាតិ​អ៊ីរ៉ង់លោក Marc Wilmots រូបថត៖ Tehran Times

គ្រូបង្វឹកជម្រើស​ជាតិ​អ៊ីរ៉ង់លោក Marc Wilmots រូបថត៖ Tehran Times

“​យើង​គោរពដល់​គូប្រជែង​របស់​យើង​ទាំងអស់ក្នុងពូល ។​ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី!​យើង​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​យក​ឈ្នះឈរ​កំពូល​តារាង​ក្នុង​ពូល”។

និយាយ​ពី​កាល​វិភាគ​ប្រកួតវិញ! ជម្រើស​ជាតិ​អ៊ីរ៉ង់​នឹង​លេង​បើក​ឆាក​ទល់​នឹងជម្រើស​ជាតិហុងកុង​នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា។ ក្រុម​កំពូល​តារាង​ទាំង៨​ពូល​ជាមួយក្រុម​លេខ២ល្អបំផុត៤​ក្រុម​នឹង​ទទួល​បាន​កៅអី​ជុំផ្ដាច់ព្រ័ត្រ​ពានAFC Asian Cup China ជា​ស្រេច​ហើយ​បាន​ឡើង​ទៅ​ជម្រុះ​ 2022 FIFA World Cup វគ្គ​ផ្ដាច់​ព្រ័ត្រ​តំបន់​អាស៊ី​(ជុំ​ទី​៣)។

ក្រុមជម្រើសជាតិអ៊ីរ៉ង់

ក្រុម២៤​ដែល​នៅ​សល់ពី​វគ្គជម្រុះ​ជុំ​ទី​២​នេះ​នឹង​ចែក​ពូលម្ដង​ទៀត​ លេង​ជម្រុះយក​តែ​១២​ក្រុម​សម្រាប់កៅអីនៅ​សល់​១២​សម្រាប់​ប្រកួត​ប្រជែងពានAFC Asian Cup China 2023​ដែល​ទាំងអស់​សរុប​២៤​ក្រុម​ក្នុង​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រ៕

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628