បាល់ទាត់

Inter Milan ចែកផ្លូវជាមួយ Miranda ផ្តល់ឳកាសឲ្យទៅលេងនៅលីគកំពូលចិន

ក្លឹបអ៊ីតាលី Inter Milan បានប្រកាសជាផ្លូវការនៅលើគេហទំព័របណ្តាញសង្គមរបស់ក្លឹបផ្ទាល់ អំពីការចែកផ្លូវដោយព្រមព្រៀងលក្ខខណ្ឌទៅវិញទៅមកជាមួយ Miranda ដើម្បីផ្តល់ឳកាសឲ្យកីឡាកររូបនេះទៅលេងនៅលីគកំពូលចិន។

តាមការប្រកាសខាងលើ ដូច្នេះមានន័យថាកីឡាករវ័យ៣៤ឆ្នាំខាងលើនឹងអាចមានសិទ្ធិចុះកិច្ចសន្យាជាមួយក្លឹបលីគកំពូលចិន Jiangsu Suning ដោយគ្មានតម្លៃខ្លួន ដើម្បីចាប់យកឳកាសបង្ហាញខ្លួនលើទីលានឲ្យបានញឹកញាប់នៅទីនោះ។

រម្លឹកដែលថា កីឡាករទើបជួយឲ្យជម្រើសជាតិប្រេស៊ីល លើកពានរង្វាន់ Copa America ២០១៩ ថ្មីៗខាងលើ បានផ្លាស់មកពី Atletico Madrid កាលពីឆ្នាំ២០១៥ ដោយក្នុងតម្លៃខ្លួន១២លានផោន ខណៈមកទល់បញ្ចប់រដូវកាលមុននេះ បង្ហាញខ្លួនសរុបឲ្យ Inter Milan ១២១លើក៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628