បាល់ទាត់

Oscar បង្ហើបតម្រុយក្លឹបចំនួនពីរនៅអឺរ៉ុប ដែលរូបគេនឹងត្រឡប់មកលេងវិញឆាប់ៗ

អតីតកីឡាករតោខៀវ Chelsea ពោលគឺ Oscar បច្ចុប្បន្នកំពុងលេងនៅលីគកំពូលចិន បង្ហើបតម្រុយឲ្យអ្នកសារព័ត៌មានដឹងថា រូបគេកំពុងពិភាក្សាជាមួយក្លឹប២នៅប្រទេសអ៊ីតាលី ដើម្បីចាប់ឳកាសត្រឡប់មកបញ្ចេញសមត្ថភាពនៅលីគតំបន់អឺរ៉ុបសារជាថ្មី ឆាប់ៗខាងមុខនេះ។

កីឡាករប្រេស៊ីលខាងលើ បានចាកចេញពីទឹកដី Stamford Bridge ពីរដូវកាល២០១៦/២០១៧ ដោយទៅចូលរួមជាមួយ Shanghai SIPG សមាជិកនៃលីគកំពូលចិន ដោយមកទល់សព្វថ្ងៃបានបង្ហាញខ្លួនសរុប១០០ដងគត់ រួមទាំងបានលើកពានលីគកំពូលចិន ឆ្នាំ២០១៧ ព្រមទាំង China Super Cup ឆ្នាំនេះទៀតផង។

តែថ្លែងក្នុងកិច្ចសម្ភាសន៍មួយ Oscar បានទម្លាយឲ្យដឹងថាៈ

៉ ជាការពិត! ក្នុងរយៈប៉ុន្មានសប្តាហ៍នេះ ខ្ញុំបានពិភាក្សាជាមួយក្លឹបទាំងពីរនៅទីក្រុង Milan (AC Milan និង Inter Milan) ។ ខ្ញុំមិនទាន់អាចបញ្ជាក់ច្បាស់លាស់នោះទេ ប៉ុន្តែខ្ញុំអាចប្រាប់បានថា ពេលនេះខ្ញុំចង់លេងនៅអ៊ីតាលី គឺជារឿងពិតប្រាកដ៕  ៉ 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628