Hazard ឆ្លៀតសរសើរ Pulisic ថាជាកីឡាករល្អកម្រិតពិភពលោកនាពេលអនាគត

អតីតខ្សែប្រយុទ្ធរបស់តោខៀវ Chelsea ដែលទើបចាកចេញទៅចូលរួម Real Madrid នោះគឺ Eden Hazard បានបង្ហាញជំនឿចិត្តខ្លួនលើ Christian Pulisic ថានឹងក្លាយជាកីឡាករល្អកម្រិតពិភពលោកនាពេលអនាគត។

កីឡាករជម្រើសជាតិប៊ែលហ្ស៊ិកខាងលើទើបតែចាកចេញពីទឹកដី Stamford Bridge កាលពីរដូវកាលមុននេះ ក្រោយបង្ហាញខ្លួន៧រដូវកាល និងបន្សល់ស្នាមគ្រាប់បាល់លើសពី១០០គ្រាប់ឲ្យក្លឹប ខណៈ Chelsea ក៏បានត្រៀមកីឡាករជំនួសតំណែងរបស់រូបគេនោះគឺ កីឡាករវ័យក្មេងសហរដ្ឋអាមេរិក Christian Pulisic នេះឯង ដោយបានផ្ទេរមកពី Borussia Dortmund ក្នុងតម្លៃខ្លួន៦៤លានអឺរ៉ូ។

ការលើកឡើងរបស់ Eden Hazard បានឲ្យដឹងទៅខាងកាសែតថា៖

៉ Pulisic អាចនឹងក្លាយជាកីឡាករល្អកម្រិតពិភពលោកនាពេលអានាគត។ បច្ចុប្បន្នរូបគេកំពុងស្ថិតនៅក្នុងក្លឹបដ៏ល្អមួយលោក ហើយរូបគេនឹងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត។ សម្រាប់រូបខ្ញុំ បច្ចុប្បន្នគឺគ្រាន់តែព្យាយាមយ៉ាងណា ដើម្បីបញ្ចេញសមត្ថភាពជួយ Real Madrid តាមដែលអាចធ្វើទៅបាន៕  ៉ 

 

 

Loading...