សហព័ន្ធកីឡាបាល់ទាត់អីរ៉ង់(FFIRI)បានយល់ព្រមអនុញ្ញាតឲ្យស្ត្រីចូលរួមទស្សនាការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិបុរសរបស់ពួកនាងក្នុងវគ្គជម្រុះ2022 FIFA Worlod Cup ដែលជិតយមកដល់ហើយនោះប៉ុន្តែអ្វីដែលចាំបាច់នោះគឺនៅសល់ការយល់ព្រមពីរដ្ឋាភិបាលរបស់ប្រទេសមិនទាន់បានអនុញ្ញាត។
គណកម្មការវិន័យរបស់ FIFA បាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ថា ពួកគេបានផ្ញើសំបុត្រមួយទៅកាន់ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក លោក Gianni Infantino ខណៈសំបុត្រនេះដាក់កាលកំណត់ថ្ងៃទី១៥ខែកក្កដាពីភាពវិជ្ជមាននៃការស្នើសុំដោយលោក Mehdi Taj ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់។
លោក Taj បានបញ្ជាក់ថា៖” ការស្នើសុំនេះត្រូវបានអនុម័តដោយគណៈកម្មាធិការប្រតិបត្តិ FFIRI ហើយបញ្ហានេះត្រូវបានគេយកទៅជូនដោយផ្ទាល់ដល់រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាអ៊ីរ៉ង់”។ ចំណែកអ្នកនាំពាក្យរបស់ FIFA បាននិយាយថា៖
” ការយកសេចក្ដីស្នើនេះទៅឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ គឺដើម្បីធានាថាពួកគេយល់ស្របនិងទទួលស្គាល់ដើម្បីឱ្យស្ត្រីអាចចូលរួមប្រកួតជម្រុះ World Cup របស់ FIFA បាន”។
ស្ត្រីនៅអ៊ីរ៉ង់ត្រូវបានគេហាមមិនឱ្យចូលពហុកីឡដ្ឋានតាំងពីឆ្នាំ 1981 បន្ទាប់ពីបដិវត្តន៍អ៊ីស្លាមឆ្នាំ 1979 ដោយមានបព្វជិតដែលមានគំនិតអភិរក្សនិយមបានអះអាងថាពួកគេមិនគួរមើលនិងគាំទ្ររប្រុសៗដែលហើយវាខុសពីវន័យសាសនាផងដែរ។
