បាល់ទាត់

សហម្ចាស់ផ្ទះ World Cup ២០៣៤ នៅអាស៊ាន លេចផលវិជ្ជមានខ្លះៗ ក្រោយថៃចាប់ផ្តើមបោះមេ

ក្រោយពីធ្លាប់លើកមតិចេញពីប្រទេសថៃផ្ទាល់ ដោយចេតនាចង់ឲ្យសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ រួមគ្នាដាក់ពាក្យដេញថ្លៃធ្វើសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០៣៤ ពេលនេះម្ចាស់ផ្តើមគំនិតចាប់ផ្តើមបញ្ចេញសកម្មភាពរបស់ខ្លួនមុនគេ។

ជំហានដំបូង ដែលលេចនូវផលវិជ្ជមានសម្រាប់ដំណឹងមួយនេះបានកើតឡើងបន្តិចហើយ ក្រោយពីលោក Somyot Poompanmoung ប្រធានសមាគមកីឡាបាល់ទាត់ថៃ បានលើកយោបល់មួយនេះទៅពិភាក្សាជាមួយលោក Paitoon Mahapannaporn ដែលមានឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងជាអគ្គនាយករងនៃនាយកដ្ឋានកិច្ចការរបស់សមាគមអាស៊ានផងនោះ។

តាមការចុះផ្សាយពី Bangkok Post បានឲ្យដឹងថា ការជួបប្រជុំខាងលើនេះ ដើម្បីជំរុញធ្វើយ៉ាងណាឲ្យទទួលបានការគាំទ្រពីបណ្តាប្រទេសសមាជិកអាស៊ី (AFC) ព្រមទាំងពី FIFA រួមផង៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628