ដឹងកាលបរិច្ឆេទចាប់ឆ្នោតរើស​ពូល វិញ្ញាសាបាល់​ទាត់​ក្នុង​ SEA Games 2019 នៅ​ហ្វីលីពីនហើយ

ការ​ចាប់​ឆ្នោតជ្រើស​រើស​ពូល​លើ​វិញ្ញាសាបាល់ទាត់​ផ្នែក​បុរស​ក្នុង​ព្រឹត្តិការណ៍ Southeast Asian Games 2019 នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៣​ខែតុលា​ឆ្នាំ​២០១៩ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​អ្នក​រៀប​ចំ​ព្រឹត្តិការណ៦​កីឡាករ​ចម្រុះរបស់​ស៊ីហ្គេម។

មាន​ក្រុមបាល់​ទាត់​មក​ពី​១១ប្រទេស​ចូលរួមក្នុង​ការ​ប្រកួតប្រជែង​លើ​វិញ្ញាសាបាល់ទាត់បុរស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាជើងឯកអាស៊ាន​លើក​ទី​៣០​។ ក្រុម​ទាំង​១១​នឹង​បែងចែក​ជា​២​ពូល​អំឡុង​ពិធីចាប់​ឆ្នោត​នៅ​ខែ​តុលា។

ការចាប់​ឆ្នោត​ជ្រើសរើស​ពូលនេះ​គឺ​ក្រុម​ទាំង​១១​ត្រូវ​បែងចែក​ជា​៤ប្រអប(៤4 Pot)ផ្អែកលើ​ទម្រង់​លេង​ដែល​បន្យល់​ទុក​របស់​ជម្រើស​ជាតិ​នីមួយៗកាល​ពី​​ SEA Games 2017។ ម្ចាស់ផ្ទះហ្វីលីពីន​និង​ក្រុមជើង​ឯក​ឆ្នាំ​២០១៧ថៃត្រូវ​ឈរ​ក្នុង​ Pot1, ខណៈ​ដែលក្រុម​ជើង​ឯករងម៉ាឡេស៊ីនិង​ម្ចាស់​មេដាយសំរឹទ្ធិឥណ្ឌូណេស៊ី​ឈរ​ក្នុង Pot 2។

មីយ៉ាន់ម៉ា និង​វៀតណាម​ឈរ​ក្នុង  Pot 3ខណៈ​ដែល Pot 4 មាន​សិង្ហបុរី ឡាវ​ ព្រុយណេ ទីម័រខាងកើត និងកម្ពុជា។

ការ​ប្រកួត​វគ្គ​ជម្រុះក្នុង​ពូល​នៃ​បាល់ទាត់​បុរសចាប់​ផ្ដើម​នៅថ្ងៃ​ទី​២៥ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​០៥​ខែ​ធ្នូ វគ្គ៤ក្រុមចុងក្រោយចាប់​ផ្ដើម​ថ្ងៃ​ទី​០៧ ធ្នូ ខណៈ​វគ្គដណ្ដើម​មេដាយសំរឹទ្ធ ប្រាក់​និង​មាស​លេង​នៅ​ថ្ងៃ​ទី​១០​ធ្នូឆ្នាំ​២០១៩។ ការ​ប្រកួតទាំងអស់​លេង​លើកីឡដ្ឋាន​បី​គឺ Rizal Memorial Stadium, UMAK Football Stadium និង Binan Football Stadium។

Pots for the 2019 SEA Games Men’s Football

Pot 1 – Philippines (Host), Thailand (2017 Champions)

Pot 2 – Malaysia (2017 Runners-up), Indonesia (2017 Bronze winners)

Pot 3 – Myanmar (2017 Fourth place), Vietnam (Third in Group B with 10 points)

Pot 4 – Singapore (Third in Group A with six points), Laos (Fourth in Group A), Brunei Darussalam (Fifth in Group A), Timor-Leste (Fifth in Group B), Cambodia (Sixth in Group B) 

Loading...