បាល់ទាត់

🚨 Wolves ខ្ចី​ជើង Jesús Vallejo​ពី Real Madrid មួយរដូវកាលតែ​គ្មានជម្រើស​ទិញ​ផ្ដាច់

ក្លិបគ្រាន់​បើ​មួយនៅ Preimer League, Wolves បាន​ប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​ដោយ​ការ​ស៊ីញរ​កុង​ត្រា​យក​ខ្សែការពារ Jesús Vallejo ពីReal Madrid ។ខ្សែ​ការពារកណ្ដាល​រូបនេះនឹង​ចូល​រួម​លេង​ខ្ចី​ជើង​មួយរដូវកាល​តែ​គ្មាន​ភ្ជាប់​ជម្រើស​ទិញ​ផ្ដាច់​នោះ​ឡើយ។

លើក​នេះ​គឺ​ជា​លើ​ទី​៣​ហើយ​ដែល​ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញលេង​ខ្ចី​ជើង​ដោយ​ការ​ចាក​ចេញ​ពី​ស្ដេចស ខណៈ​កាល​លើក​មុនៗ​រូប​គេ​លេង​នៅ​Real Zaragozaរបស់​អេស្ប៉ាញ និង Eintracht Frankfurtរបស់​អាល្លឺម៉ង់។

កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ​ក៏​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​ក្នុង​ឈុត​ជម្រើស​ចាតិ​អេស្ប៉ាញ​វ័យក្រោម​២១​ឆ្នាំ​បាន​១០​ដង​ផង​ដែរ។

មិនចំបាច់​រងចាំ​យូរ​ដល់​ទៅ​លេង​ Premier League នោះ​ទេ! រូបគេ​នឹង​បាន​ចូល​លេង​ឲ្យ​ក្លិបថ្មីមួយ​នេះ​ក្នុង​វគ្គ​ជម្រុះ​ Play-off ពាន​រង្វាន់ Europa League ជើង​ទី​២​ទល់​នឹង Crusaders៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628