បាល់ទាត់

ថៃ ពន្យារពេលទាំងលីគកំពូល និងលីគទី២ ដើម្បីទុកពេលឲ្យជម្រើសជាតិត្រៀមខ្លួនជម្រុះ World Cup

សមាគមកីឡាបាល់ទាត់ថៃ (FAT) ដែលជាស្ថាប័នកំពូលផ្នែកកីឡាមួយនេះរបស់ប្រទេសថៃ បានសម្រេចឲ្យមានការពន្យារពេលនៃការប្រកួតលីគលំដាប់កំពូល និងលីគលំដាប់ទី២ ក្នុងប្រទេសខ្លួន ដើម្បីផ្តល់ឳកាស និងពេលវេលាឲ្យមានការប្រមូលផ្តុំហ្វឹកហាត់នៃក្រុមជម្រើសជាតិត្រៀមប្រកួតជម្រុះ FIFA World Cup ថ្នាក់អាស៊ី ជុំទី២ ។

ទាំងនេះគឺការស្នើសុំពីលោក Akira Nishino ដែលជាគ្រូបង្គោលជម្រើសជាតិថៃថ្មី ចង់ឲ្យមានការប្រមូលផ្តុំហ្វឹកហាត់យ៉ាងតិច១០ថ្ងៃ ដើម្បីត្រៀមជួបប្រកួតដំបូងទល់ក្រុមខ្លាំងប្រចាំតំបន់ខ្លួននោះគឺ វៀតណាម ។ ដូច្នេះតាមសេចក្តីសម្រេចចុងក្រោយ រាល់ការប្រកួតប្រចាំសប្តាហ៍នៅលីគកំពូលថៃ និងលីគលំដាប់ទី២ ដែលរៀបចំឡើងនៅថ្ងៃទី២១ ខែសីហា នឹងត្រូវលើកទៅថ្ងៃទី០២ ខែតុលា វិញគ្រប់ការប្រកួត។

ចំពោះការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិថៃ ត្រូវទទួលស្វាគមន៍ក្រុមខ្លាំងវៀតណាម នៅថ្ងៃទី០៥ ខែកញ្ញា និងត្រូវហោះហើរទៅជួប ឥណ្ឌូនេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដូចគ្នា៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628