Porto ចាប់អារម្មណ៍ចង់បាន Joe Hart ពី Burnley

អ្នកចាំទីរបស់ Burnley ពោលគឺ Joe Hart ទទួលបានការភ្ញាក់ផ្អើល ក្រោយពីត្រូវបានក្លឹបព័រទុយហ្គាល់ FC Porto ដាក់សំណើចង់នាំទៅរួមក្រុម។

ក្លឹបយក្សព័រទុយហ្គាល់ FC Porto អាចចង់បានអ្នកចាំទីអតីតវីរៈបុរសរបស់ Manchester City ខាងលើ ក្នុងចេតនាចង់ជំនួសកៅអី Iker Casillas ដែលបានជួបប្រទះបញ្ហាគាំងបេះដូង កាលពីអំឡុងខែឧសភាកន្លងទៅ។

យ៉ាងណាក្តី! អ្នកចាំទីធ្លាប់លើកពាន Premier League ២សម័យកាលខាងលើ ពុំទាន់បានឆ្លើយតបនោះទេ ខណៈរូបគាត់ក៏នៅមានសពុលភាពកិច្ចសន្យាជាមួយ Burnley ដែលបានផ្ទេរយករូបគាត់ពី Manchester City កាលពីរដូវកាលមុនក្នុងតម្លៃខ្លួន ៣.៥លានផោន។

មួយរដូវកាលពេញ២០១៨/២០១៩ Joe Hart បានឆ្លាស់ដៃគ្នាជាមួយអ្នកចាំទី Tom Heaton ដោយសរុបបានបង្ហាញខ្លួន១៩លើកសម្រាប់រដូវកាលមុននេះ៕

 

Loading...