បាល់ទាត់

Liverpool ទិញបានកីឡាករវ័យក្មេងកាន់កំណត់ត្រាមួយនៅ Premier League ពី Fulham

​​ក្លឹបហង្សក្រហម Liverpool បានចុះកិច្ចសន្យានាំយកខ្សែបម្រើប្រយុទ្ធវ័យក្មេងត្រឹម១៦ឆ្នាំ Harvey Elliott ពីក្លឹប Fulham United ។

បន្ទាប់ពីទទួលឳកាសបង្ហាញខ្លួនបានត្រឹម២ប្រកួត កាលពី៣ខែមុនបិទបញ្ចប់លីគអង់គ្លេសរដូវកាលមុន កីឡាករខាងលើបានធ្វើឲ្យក្លឹបជាច្រើនពេញចិត្ត និងចាប់អារម្មណ៍តែម្តង ប៉ុន្តែមានតែម្ចាស់ជើងឯក Premier League នេះដែលអាចដណ្តើមបានចិត្តរូបគេបាន។

Harvey Elliott បានក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ដែលបានបង្ហាញខ្លួនក្នុងការប្រកួតទល់ Wolves ដោយត្រឹមអាយុ១៦ឆ្នាំ ៣០ថ្ងៃ ប៉ុណ្ណោះ។ ខណៈក្នុងរដូវកាលមុននេះ រូបគេក៏ទទួលបានការកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេស U17 ផងដែរ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628