Shinji Kagawa ជិត​រក​បាន​ក្លិប​​លេង​ហើយគឺក្រុមខ្លាំងគ្រាន់បើមួយនៅ​អេស្ប៉ាញ

Shinji Kagawa ត្រូវបាន​គេ​រាយការណ៍ថា ​ជិត​ចាក​ចេញ​ពី​ផុត​ពី Borussia Dortmund ហើយ​ខណៈ​កាសែត​អេស្ប៉ាញ​ AS និយាយុ​ថា​កីឡាករ​ជប៉ុន​រូប​នេះ​ទៅ​លេង​នៅ Celta Vigo។

កីឡាករ​ជម្រើសជប៉ុន​កំពុងសង្ឃឹម​ថា​អាច​ចកាចេញ​ពីក្លិប​អាល្លឺម៉ង់​ហើយ​សង្ឃឹម​ថា​នឹង​បាន​លេង​នៅ​ប្រទេស​អេស្ប៉ាញមុន​ពេល​បញ្ចប់​អាជីព ខណៈ​ដែល Celta ជឿ​ថា​នឹង​អាច​ទទួល​បាន​ហត្ថលេខា​របស់​កីឡាករ​វ័យ៣០​ឆ្នាំ​រូបនេះក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ដែល​កំពុង​តែ​ដំណើរ​ការ​យ៉ាង​មមារញឹក​នេះ។

Celta de Vigo បាន​ក្លាយ​ជា​ក្លិប​ដែល​មាន​សកម្មភាព​ក្នុង​ទីផ្សារដោះដូរ​កីឡាករច្រើន​ជាង​គេហើយ​ពេល​នេះ​បួក​គេ​នៅ​តែ​បន្ត​ដើត​ទិញ​កីឡាករ​ក្នុង​ផ្សារ​នៅ​ឡើយ។ Kagawa គឺ​ជា​កីឡាករ​ចំណែកលើស​របស់ Dortmund ក្នុង​រដូវ​កាល​មុន​ដោយ​ក្លិប​បាន​ឲ្យ​រូប​គេ​ទៅ​លេង​ខ្ចី​ជើង​នៅ​ក្លិប​ទួរគី Besiktas។ រដូវ​កាល​នេះក្លិប​អាល្លឺម៉ងបានប្ដូរ​គោលនយោបាយប្រើ​ប្រាស់​កីឡាករ​ដោយ បញ្ចេញលក់​កីឡាករវ័យចាប់​ពី​៣០​ឆ្នាំ​ឡើង​ទៅ​ដែល​ទទយល​បាន​ប្រាក់​ឈ្នួល​ច្រើន។

លើស​ពី​នេះ! រដូវ​កាល​នេះក្លិប​អាល្លឺម៉ង់​ខាង​លើ​មាន​កីឡាករ​ឈុត​ធំ​ដល់​ទៅ​៣០​នាក់​គឺ​លើស​តម្រូវ​ការ​ហើយ​ដើម្បី​កុំឲ្យ​ចំណាយ​លើ​ប្រាក់​ឈ្នួល​ច្រើន​ ពួក​គេ​បើក​លក់​កីឡាករ​មួយចំនួន​ខណៈ Kagawa គឺ​ជា​កីឡាករ​ក្នុង​បញ្ជី​លើ​គេនេះ​ឯង។

តែ​យ៉ាងណាក៏​ដោយ!​ប្រភព AS ថា Dortmund នឹង​ Celta បាន​ព្រមព្រៀង​គ្នារួច​ហើយក្នុង​ការ​បញ្ជូនកីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូបនេះ​ទៅ​លេង​នៅ​អេស្ប៉ាញ​តាម​ការ​ចង់​បាន​និង​គិត​ទុក​របស់កីឡាករ៕

Loading...