បាល់ទាត់

Solskjaer បង្ហើរសម្ដី​មួយ​ឃ្លាយ៉ាងឡូយ​ ក្រោយ​ជួយ Man Utd ឈ្នះ ៥-១

​«បាល់ទាត់​គឺ​ងាយ​ស្រួល​ទេ ប្រសិន​បើ​យើង​មាន​កីឡាករ​ល្អ» ។ ​សម្ដី​លោក​​ Ole Gunnar Solskjaer បាន​និយាយ​​ក្រោយ​ពេល​ឃើញ​ក្រុម​របស់​ខ្លួន​លត់​​ Cardiff ៥-១ នៅ​ទឹក​ដី​របស់ Cardiff កាល​ពី​យប់មិញ​ក្នុង​ការ​ប្រកួត​ English Premier League សប្ដាហ៍​ទី​១៨។

Jesse Lingard រក​បាន​ពីរ​គ្រាប់​​ ស្រប​ពេល Marcus Rashford, Ander Herrera និង Anthony Martial ​រក​បាន​ម្នាក់​មួយ​គ្រាប់។ លទ្ធផល ៥-១ របស់ Man Utd យប់មិញ​នេះ​ជា​ការ​រក​បាន​លើក​ដំបូង​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​គិត​ចាប់​ពី​ឆ្នាំ​២០១៣ ដែល​ពេល​នោះ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ Sir Alex Ferguson។

​បន្ទាប់​ពី​ចូល​ខ្លួន​ដឹកនាំ​លើក​ដំបូង​ជំនួស​តំណែង​របស់ Jose Mourinho ដែល​ទើប​បញ្ចេញ​ចេញ​កាល​ពី​ថ្ងៃ​​អង្គារ​​អ្នក​ចាត់​ការ​ថ្មី​បាន​រៀប​ចំ​ឲ្យ​កីឡាករ​​របស់​ខ្លួន​លេង​​ដោយ​សេរី​៕

 

 

 

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628