ក្រុមមេឃខៀវ Manchester City បានរៀបចំកញ្ចប់ទឹកប្រាក់ ទិញយកកីឡាករសំខាន់ Mikel Oyarzabal របស់ក្លិប Real Sociedad ខណៈទឹកប្រាក់នោះត្រូវបានគេដឹងថាតម្លៃ៧៥លានអឺរ៉ូ(៦៨លានផោន/៨៤លានដុល្លារ)ដែឡជាតម្លៃផ្ដាច់កុងត្រាប្រសិនបើ Leroy Sane ទៅចូលរួមជាមួយ Bayern Munich។
ប្រភព AS ថា ក្លិបលេងនៅលីគកំពូលអង់គ្លេសមានការព្រួយបារម្ភថា Sane នឹងត្រឡប់ទៅលេងនៅក្របខណ្ឌ Bundesliga ឡើងវិញក្នុងរដូវកាលនេះខណៈដែល Bayern នៅតែបន្តតាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធស្លាបជម្រើសជាតិអាល្លឺម៉ង់រូបនេះទៅលេងជាមួយ។
មេឃខៀវចង់បាន Oyarzabal មកជំនួស Sane ហើយមានបំណងចំណាយលុយធំប្រហែលខាងលើដើម្បីនាំយកខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញម្នាក់នេះឲ្យបានមុនទីផ្សារដោះដូរកីឡាករត្រូវបិទ៕
