សម្តេចនាយករដ្ឋមន្ត្រី៖ Sea Games ២០២៣ នឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែឧសភា

ប្រទេសកម្ពុជា គឺជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (Sea Games) លើកទី៣២ នាឆ្នាំ២០២៣ ហើយនឹងរៀបចំឲ្យចាប់ផ្តើមប្រកួតពាក់កណ្តាលឆ្នាំនោះតែម្តង។

យោងតាមអនុសាសន៍របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ ដែលបាន នឹងកំពុងដំណើរការសាងសង់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ ព្រឹកនេះបានបញ្ចាក់អំពីថ្ងៃដែលនឹងចាប់ផ្តើមដំណើរនៃការប្រកួតប្រជែងពោលគឺ ចាប់ពីថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៩ ទៅ។ 

ចំពោះមូលហេតុដែលព្រឹត្តិការណ៍កីឡារធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលរៀបចំឡើងខុសពីបណ្តាឆ្នាំរាល់ដង ពីព្រោះនាឆ្នាំ២០២៣ គឺជាឆ្នាំដែលប្រទេសកម្ពុជា ត្រូវរៀបចំការបោះឆ្នោតថ្នាក់ជាតិ ហើយនឹងត្រូវបន្តរៀបចំរាជរដ្ឋាភិបាលថ្មីក្រោយពេលបោះឆ្នោតទៀតផង៕

រូបភាពៈ Samdech Hun Sen, Cambodian Prime Minister !!!!

Loading...