បាល់ទាត់

PSG សម្លឹងឃើញអ្នកចាំទីមួយរូបទៀត ក្រោយការចង់បាន De Gea ត្រូវអសាបង់

មួយរយៈមុនមកនេះ Paris Saint-Germain ដែលមានគម្រោងចង់ទិញយកអ្នកចាំទីអេស្ប៉ាញ David De Gea  ពី Manchester United ប៉ុន្តែហាក់ដូចជាមិនដំណើរការលេចជាផលវិជ្ជមានបន្តិចឡើយ ខណៈពេលនេះដំណឹងទាំងឡាយក៏ស្ងប់ស្ងាត់ទៅវិញអស់ ក្រោយពីអ្នកចាំទីរូបនេះបន្តកិច្ចសន្យាថ្មីនៅទឹកដី Old Trafford ។

ស្របពេលនេះអ្នកចាំទីចាស់វស្សា Gianluigi Buffon ក៏បានចាកចេញពីទឹកដីទីក្រុងប៉ារីសទៅកាន់ក្លឹបចាស់ខ្លួន Juventus ដូច្នេះក្លឹបជើងឯកលីគកំពូលបារាំងនេះ សព្វថ្ងៃនៅសល់អ្នកចាំទីយកជាការនោះគឺ Alphonse Areola ខណៈ Kevin Trapp ដែលទើបត្រឡប់ពីខ្ចីជើងនៅ Eintracht Frankfurt ពុំទាន់ប្រាកដថានឹងស្នាក់នៅជាមួយក្លឹបឬបន្តខ្ចីជើងឬយ៉ាងណានោះទេ។

មូលហេតុពីខាងលើ តាមការចេញផ្សាយពី RMC Sport បានបង្ហាញថា PSG កំពុងទាក់ទងទៅកាន់ក្លឹប Newcastle United ក្នុងចេតនាចង់ទិញយកអ្នកចាំទី Martin Dubravka មកចូលរួមក្រុមសម្រាប់រដូវកាល២០១៩/២០២០។

អ្នកចាំទីវ័យ៣០ឆ្នាំខាងលើ នារដូវកាលមុនគឺជាដៃទី១ ក្រោមការដឹកនាំរបស់លោក Rafa Benitez ដោយបានបង្ហាញខ្លួនសរុបពេញសប្តាហ៍នៅក្របខណ្ឌ Premier League ពោលគឺ ៣៨ប្រកួតតែម្តង៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628