អនុសាសន៍ ២​ចំណុចរបស់សម្ដេចហ៊ុន សែនសម្រាប់​អភិវឌ្ឍន៍វិស័យកីឡាត្រៀម​ SEA GAME នៅឆ្នាំ២០២៣

នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋានកំពុងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» ។

លើស​ពី​នេះសម្ដេចព្រមទាំងបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសំណង់នៅទីនោះ ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូបង្វឹកកីឡា និងកីឡាករ កីឡាការិនី ជាច្រើនទៀតផងដែរ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងដែរ។

ទាក់​ទៅ​ទៅ​នឹង​កីឡាគ្រប់​ប្រភេទ ខណៈ​ដែល​កម្ពុជា​ត្រៀ​មរៀបចំព្រឹត្តិការណ៍ SEA GAME នៅឆ្នាំ២០២៣ ផង​នោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍សំខាន់ៗ ២ចំណុចគឺ​ការ​ទទួល​ខុស​ត្រូវក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​និង​មួយ​ទៀត​ប្រឹង​ប្រែង​ប្រជែង​យក​មេដាយ។

ថ្លែងក្នុងពិធីសម្ដេច​បាន​ផ្ដាំផ្ញើបែប​នេះ៖” បង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតក្នុងតំបន់នេះ ពិសេសត្រូវធ្វើការកសាងផ្លូវថ្នល់សំខាន់ៗឲ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលក្នុងតំបន់នេះ”។

“ជំរុញឲ្យមានការត្រៀមហ្វឹកហាត់កីឡាគ្រប់ប្រភេទចាប់ពីពេលនេះតទៅ ដើម្បីឈានទៅចាប់យកមេដាយឲ្យបានច្រើន”។

ជាមួយគ្នានេះដែរ សម្ដេច​ហ៊ុន សែន បាន​បន្ថែម​ទៀត​ថា បណ្តាទូរទស្សន៍ក្នុងស្រុកទាំងអស់ត្រូវមានបែងចែកការងារគ្នាក្នុងការផ្សព្វផ្សាយពីការហ្វឹកហាត់ និងការប្រកួតកីឡានីមួយៗដើម្បីកុំអោយដាច់វគ្គប្រកួតនីមួយៗ ឲ្យការទស្សនាពីមហាជនគឺភាពភាពងាយស្រួលក្នុងការប្រកួតកីឡាប្រភេទផ្សេងៗគ្នា។

លើស​ពី​នេះស្ដេច​បាន​បន្ថែមលើស​ចំណុចផ្នែក​កីឡាករនេះ​ទៀត​ថា ក្នុងនាមយើងធ្វើម្ចាស់ផ្ទះ គឺត្រូវតែមានការទទួលខុសត្រូវខ្លួនឯង ដោយធ្វើយ៉ាងណាឲ្យទទួលបានកេរ្ត៍ឈ្មោះល្អ ក្រោយពេលបញ្ចប់ Sea Games។

Loading...