បាល់ទាត់

សហព័ន្ធកីឡាបាល់ទាត់​វៀតណាមនិង​គ្រូ​បង្វឹក​ជម្រើស​ជាតិខ្វែងគំនិតគ្នារឿងប្រើប្រាស់កីឡដ្ឋានសម្រាប់ប្រកួត 2022 World Cup

សហព័ន្ធកីឡាករបាល់ទាត់​វៀតណាម​បាន​បដិសេធំការ​ស្នើសុំរបស់​គ្រូ​បង្វឹក​ជម្រើស​ជាតិ​លោក​ Park Hang-Seo ដែល​ចង់​ឲ្យ​ការ​ប្រកួត​វគ្គ​ជម្រុះ 2022 FIFA World Cup ធ្វើ់​ឡើង​នៅ​កីឡដ្ឋាន​ Thong Nhat stadium ក្នុងក្រុងហូជីមិញវិញ។

Thong Nhat Stadium

Thong Nhat Stadium

ក្នុង​ការ​ប្រកួត​ជម្រុះជុំ​ទី​២​ពាន 2022 FIFA World Cup តំបន់​អាស៊ី វៀតណាម​នឹង​លេង៤​ប្រកួត​ក្នុង​ទឹក​ដី​ខ្លួន​ឯងដោយ​ជួប​ ម៉ាឡេស៊ី( (Oct 10), អារ៉ាប់រួម (Nov 14), ថៃ (Nov 19) និង​ឥណ្ឌូណេស៊ី (June 4, 2020)។តាម​ការ​រំពឹង​ទុក! VFF នឹង​យក​ប្រកួតទាំង​នេះលេង​នៅ​ទីក្រុងហាណូយ។

តាម​ប្រភពកាសែត Thanh Nien, គ្រូ​បង្វឹកលោក Park Hang-Seo មាន​បំណងចង់​ប្រើ​ប្រាស់​កីឡដ្ឋាន Thong Nhat ក្នុង​ទីក្រុង​ហូជិមីញសម្រាប់​ប្រឈម​មុខ​ជាមួយជម្រើស​ជាតិ​អារ៉ាប់​រួម។ ហេតុផល​នោះ​គឺ​ថា U22 វៀតណាម​ត្រូវ​លេង​ពាន BTV Cup ក្នុង​ខេត្ត​ Binh Duong។ គាត់ចង់​ឲ្យក្រុមជម្រើស​ជាតិ​វៀតណាម​មក​លេង​នៅ​ហូជីមិញ​ដើម្បី​បាន​ដឹកនាំ​ក្រុម​ទាំង​ពី​ដោយ​ផ្ទាល់​ដៃ​តែម្ដង។

My Dinh Stadium

My Dinh Stadium

អញ្ចឹង​ក៏ដោយ! ការ​ចង់​បាន​របស់​គាត់មិន​បាន​ទទួល​ការ​អនុញ្ញាតពី VFF នោះ​ទេ។​ជា​ពិសេស​, VFF បាន​អះអាង​ថា ជំនួប​ជាមួយអារ៉ាប់​រួមមុន​ប្រកួត​ជាមួយថៃ​តែ​៥​ថ្ងៃ​ប៉ុណ្ណា។ វា​មិន​អាច​ទៅ​រួច​ដែល​គាត់​កាន់ជម្រើស​ជាតិ២​ប្រកួត​២​ពាន​រង្វាន់​ផ្សេង​គ្នា​ហើយ​កន្លែង​ខុស​គ្នា​ទៀត​នោះ។

VFF បាន​បញ្ជាក់​បន្ត​ថា៖ កីឡដ្ឋាន Thong Nhat អាច​ទទួល​អ្នក​ទស្សនា្ទាល់​តែ​១៦០០០នាក់​ដែល​មិន​អាច​ទទួល​បាន​ចំណូល​សំបុត្រ​ច្រើន​ ខណៈ​ដែល​កីឡដ្ឋាន My Dinh Stadium មាន​កៅអី​៤០០០០នាក់។ VFF បាន​បដិសេធ​មិន​យល់​ព្រមតាំង​ពី​សន្ទុះអ្នក​គាំទ្រ​ចូល​ទស្សនាផ្ទាល់​ឡើង​ខ្ពស់។​ពួក​គេ​បាន​យក​កីឡដ្ឋាន​មាន​មូលដ្ឋាន​នៅ​ទីក្រុងហូជីមិញ​ធ្វើ​ទីលាន​ប្រកួត​តាំង​៤​តែ​ម្ដងដើម្បី​អ្នក​គាំទ្រ​ច្រើន៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628