បាល់ទាត់

Patrice Evra ប្រកាសភ្ជួរស្បែកជើងចូលនិវត្តន៍ពីទីលានបាល់ទាត់ហើយ

អតីតខ្សែការពារដែលត្រូវចាត់ទុកជាវីរៈបុរសរបស់ Manchester United និងជម្រើសជាតិបារាំង Patrice Evra បានប្រកាសពីការសម្រេចចិត្តរបស់រូបគាត់ ដោយចូលនិវត្តន៍ក្នុងថ្ងៃនេះហើយ។

បុរសវ័យ៣៨ឆ្នាំខាងលើ បានចូលនិវត្តន៍ពីបាល់ទាត់ ក្រោយចាប់ផ្តើមអាជីពផ្លូវការដំបូងតាំងពីឆ្នាំ១៩៩៨ និងធ្លាប់បានលេងឲ្យក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុបដូចជា Nice, AS Monaco, Manchester United, Juventus និង West Ham United…ជាដើម។

តែយ៉ាងណាក្តី រូបគាត់ក៏ពុំបានចាកឆ្ងាយពីពិភពបាល់ទាត់នោះឡើយ ពោលគឺរូបគាត់បានបន្តការសិក្សាផ្នែកគ្រូបង្វឹក UEFA A license តែម្តង ខណៈរូបគាត់ក៏ធ្លាប់ទទួលបានអាជ្ញាប័ណ្ ណUEFA B Coaching តាំងពីឆ្នាំ២០១៣ មកហើយនោះ។

Patrice Evra ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស ៥សម័យកាល និងលីគកំពូលអ៊ីតាលី២សម័យកាលផងដែរ ព្រមទាំងពានរង្វាន់ផ្លូវការជាច្រើនទៀតសរុបដល់ទៅ២១ពានរង្វាន់ ទាំងនៅប្រទេសបារាំង អង់គ្លេស និងអ៊ីតាលី។

នៅក្នុងក្រុមជម្រើសជាតិបារាំងវិញ រូបគាត់បានបង្ហាញខ្លួនសរុប៨១លើកជារួមផង ចាប់តាំងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៦៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628