Man Utd ចេញបញ្ជី២៦នាក់ហោះទៅន័រវេស តែគ្មាន Lukaku ទេប្រហែលនៅត្រៀមឯកសារទៅ Inter

ក្លឹបបិសាចក្រហម Manchester United បានចេញបញ្ជីឈ្មោះកីឡាករ២៦រូប ត្រៀមហោះទៅកាន់ប្រទេសន័វេស ក្នុងដំណើរ Pre-Season ត្រៀមប្រកួតទល់ម្ចាស់ស្រុក Kristiansund ។

តែអ្វីគួរសង្កេតនោះគឺ លោក Ole Gunnar Solsjkaer ពុំបានចុចឈ្មោះខ្សែប្រយុទ្ធប៊ែលហ្សុិក Romelu Lukaku ស្របពេលដែលកំពុងស្ថិតនៅក្នុងការចរចារចង់បានពីលោក Antonio Conte នៅ Inter Milan ស្រាប់ផងនោះ។ នេះអាចជាសញ្ញាណវិជ្ជមាននៃដំណើរការផ្ទេរទៅកាន់ទឹកដីអ៊ីតាលីរបស់កីឡាករមាឌធំរូបនេះហើយ។

ខាងក្រោមនេះជាបញ្ជីកីឡាករទាំង២៦រូបរបស់ Manchester United ហោះទៅន័រវេស៖

David De Gea, Lee Grant, Joel Pereira, Sergio Romero; Diogo Dalot, Phil Jones, Victor Lindelof, Marcos Rojo, Luke Shaw, Chris Smalling, Axel Tuanzebe, Aaron Wan-Bissaka, Ashley Young; Fred, Angel Gomes, Daniel James, Jesse Lingard, Juan Mata, Nemanja Matic, Scott McTominay, Andreas Pereira, Paul Pogba; Tahith Chong, Mason Greenwood, Anthony Martial, Marcus Rashford 

Loading...