បាល់ទាត់

Eden Hazard មកដល់​ Real Madrid លើសទម្ងន់ស្តង់ដារ៧​គីឡូក្រាម​ពេលនេះប្រធានក្លិប​អស់​ទំនុកចិត្ត!

ប្រភព​មក​ពី​ទីក្រុង Madrid៖ Hazard បានមក​ដល់​ក្លិប​ជាមួយ​និងទម្ងន់លើស​ដល់​ទៅ៧គីឡូហើយ​ពេល​ទៅ​ហ្វឹកហាត់​ត្រៀម​ប្រកួត Pre-Season នៅ​ទីក្រុងម៉ុងត្រអាល់​ក៏​គាត់​មិន​ទាន់​អាច​សម្រាក​បាន​នៅ​ឡើយ​ទេ។

Hazard ត្រូវ​បាប​គេ​ដឹង​ថាលេង​មិន​ទាន់​បាន​ល្អ​ដោយ​សារ​ដោយ​សារ​គីឡូលើស​នេះ​ឯង​ហើយ​រូប​គេ​ខ្លួន​ឯង​កំពុង​ទទួល​អំរែកធ្ងន់ដោយ​សារ​មិន​អាច​រក្សា​គីឡូតាម​ស្តង់ដាររៀងកាយជាកីឡាករ​ហើយ​លេង​មិនបាន​ល្អ​ដូច​ដែល​ក្លិប​បាន​រំពឹង​ទុក​ហើយលើស​ពី​នេះ​​តម្លៃ​ខ្លួរបស់​គេក៏​ថ្លៃ​មិន​សម​នឹង​ទម្រង់​លេង​ក្នុង​ ​Pre-Season។

ជាការ​ពិត​ណាស់! នេះ​គឺ​ជា​ការចាប់​ផ្ដើម​ដំបូងរបស់កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​តែ​យ៉ាង​ណា ប្រភព​ដដែល​ថា ប្រធាន​ក្លិប​លោក Florentino Perez អស់​ទំនុក​ចិត្ត​អារឿង​គីឡូនេះ​តែ​ម្ដង ខណៈ​ដែល​គ្រូ​បង្វឹក​លោក Zinedine Zidane ក៏​ជួប​សម្ពាធធ្ងន់ផងដែរ។

ប្រធាន​ក្លិប​ខាង​លើ​ពិត​ជា​មិនសប្បាយចិត្តជាមួយ Hazard ខណៈ​ដែល​រូប​គេហាក់​ពិបាកសម្រក​ទម្ងន់​ហើយ​ពិសេស​ទម្រង់លេង​និង​ការ​ហ្វឹកហាត់​ខុស​ពី​ពេល​ដែល​រូប​គេលេង​នៅ​ជម្រើស​ជាតិ​បែលហ្សិក​និង​ Chelsea៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628